CamNews

ភាពយន្ត 

ខ្សែភាពយន្តឥណ្ឌាទាំង 3 នេះ ប្រាកដជាធ្វើឲ្យអ្នកស្រក់ទឹកភ្នែកមិនខាន

រឿង 3 Idiots 

3 Idiots គឺជាខ្សែភាពយន្តដែលនិយាយអំពីមិត្តភាព ក្តីសង្ឃឹម ការប៉ងប្រាថ្នា ហើយជាពិសេសគឺ ជីវិត។ គ្រប់ឈុតឆាកសុទ្ធសឹងតែមានអត្ថន័យអប់រំ សម្រាប់ជាគំនិតដល់ទស្សនិកជនក្នុងការពិចារណា។ វាក៏និយាយអំពី ការតស៊ូគ្រប់បែបយ៉ាងដើម្បីសម្រេចក្តីសុបិន្ត និងធ្វើអ្វីដែលអ្នកពេញចិត្ត ទោះបីជាមានឧបសគ្គមករារាំងក៏ដោយ។ ប្រសិនបើមានអ្នកណាម្នាក់ ថាអ្នកមិនអាចសម្រេចក្តីប្រាថ្នារបស់អ្នកបានទេ នោះអ្នកត្រូវតែបង្ហាញពួកគេថាខុស។ 



រឿង My name is Khan 

My name is Khan បង្ហាញពីព្រឹត្តិការណ៍កាលពីថ្ងៃទី 11 ខែកញ្ញា ដែលពួកម៉ូស្លីមត្រូវបានគេយល់ថាជាមនុស្សអាក្រក់។ Rizwan Khan តួឯកប្រុសជនជាតិម៉ូស្លីម មានជំងឺ Asperger បានព្យាយាមធ្វើល្អជាមួយមនុស្សគ្រប់គ្នា ប៉ុន្តែអ្វីដែលគាត់ទទួលបាន គឺការមើលងាយតែប៉ុណ្ណោះ។ ចុងក្រោយ គាត់បានជួបជាមួយនាយករដ្ឋមន្ត្រី ហើយបានបញ្ជាក់ប្រាប់អ្នកគ្រប់គ្នាថា គឺមិនមែនជាភេវរករទេ។ រឿងនេះបានចាក់ដោតក្នុងបេះដូងអ្នកទស្សនាជាច្រើន ដែលមានទាំងស្នេហា ការសម្រេចចិត្ត និងសំខាន់ជាងគេនោះគឺបង្ហាញពី «កុំវាយតម្លៃមនុស្សតាមសម្បកក្រៅ»។ 


 

រឿង Taare Zameen Par 

Taare Zameen Par និយាយពីក្មេងប្រុសអាយុ 8 ឆ្នាំម្នាក់ឈ្មោះ Ishaan ដែលគាត់ពុំចូលចិត្តសាលាទាល់តែសោះ ព្រោះគាត់មិនអាចចាប់ទាន់នូវអ្វីដែលគ្រូបង្រៀន ហើយជារើយៗ គាត់ប្រឡងធ្លាក់សឹងតែគ្រប់មុខ។ ឪពុកម្តាយរបស់គាត់ពុំបានដឹងថាកូនរបស់ពួកគេមានជំងឺ dyslexia ឡើយ ហើយឪពុករបស់ Ishaan បានបញ្ជូនគាត់ឲ្យទៅរៀនឆ្ងាយពីផ្ទះ។ ថ្ងៃមួយ Ishaan បានជួបជាមួយលោកគ្រូម្នាក់ ដែលយល់ពីអាការៈរបស់ Ishaan ហើយបានជួយក្មេងនេះឲ្យរួចផុតពីការលំបាកមួយនេះ ៕





ប្រែសម្រួល ៖ High


Tags: Movie Article