CamNews

ភាពយន្ត 

"កញ្ចក់អន្ទងជីវិត" ដង្ហោយហៅ ៣ ដង នោះ នឹងរន្ធត់​ហួសពីការស្មាន (មានវីដេអូ)

ភាពយន្ត ៖ រឿងព្រេងនិទាន តំណាលថា ពេលខ្លះ ព្រលឹងវិញ្ញាណបិសាច តែងតែវិលវល់ នៅជុំវិញ ខ្លួនយើង ក៏ដូចជា លាក់ខ្លួននៅក្នុងកញ្ចក់ជាដើម​។ តួយ៉ាង   ក្រមុំបិច ពិតបានលាក់ខ្លួន​ពួនអាត្មា ពិតប្រាកដមែននៅក្នុងកញ្ជក់ លុះដល់ ក្មេងជំទង់ ៤ រូប គិតថា    ជាការកំសាន្តរបស់ខ្លួន ពួកគេ ក៏ បានដង្ហោយហៅឈ្មោះរបស់ វិញ្ញាណបិសាច នោះ ៣ ដង ពីកញ្ចក់  ជាលទ្ធផល វិនាសកម្ម ក៏បាន កើតមានឡើងអាក្រក់ហួសពីការស្មានពោលច្រើនជាងការនាំទុក្ខដល់ខ្លួនក៏បាននាំទុក្ខដល់មនុស្ស ជាទីស្រឡាញ់ឯទៀតដូចគ្នាដែរ។

 

ភាពភ័យរន្ធត់បានកើតមានឡើងជាបន្តបន្ទាប់ ក្រោយពីវត្តមានវិញ្ញាណបិសាចចេះតែតាមប្រកៀក ជាខ្លាំង។ វិញ្ញាណបិសាច មិនឈប់នោះទេ ល្គិកណា នាងសម្រេចបំណង   ដែលជាសេចក្តីត្រូវការ របស់ខ្លួន។ តើអ្វីទៅដែលជាសេចក្តីត្រូវការរបស់វិញ្ញាណបិសាច? អាចជាសេចក្តីស្លាប់ ដួងព្រលឹង ឬក៏ចូលសន្ធិតក្នុងខ្លួនប្រាណ?

ដូច្នេះ ដើម្បីជ្រាបកាន់តែ  ច្បាស់ថាតើ ខ្សែភាពយន្តនេះ  មាន  ភាពល្អ ទាក់ភ្នែកនិងរន្ធត់យ៉ាងណា នោះ មានតែតាមដានទស្សនាទាំងអស់គ្នា   ក៏ដូចជា កក់ សំបុត្រ  ទាំងអស់គ្នា នៅតាមបណ្តារោង ភាពយន្តទំនើប ក្នុងរាជធានីភ្នំពេញ ដែលចាប់បញ្ជាំង    នាថ្ងៃទី ៣ ធ្នូ  ២០១៥ នេះតទៅ ហើយ​។ ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្ត នេះ និង ពត៌មាន ផ្សេងៗទៀតទាក់ទង  នឹង ភាពយន្ត ដែលលោកអ្នកចូលចិត្តអាច  ចូលទៅកាន់   ចៃកុន  តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.face book.com/JaiKon.Cambodia  , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បី   ទទួល  បានរង្វាន់ដូចជាសំបុត្រ កុន និង របស់ពីភាពយន្តជារៀងរាល់អាទិត្យ ៕

ទស្សនា Trailer នៅទីនេះ


 


Tags: Westec Hollywood movie Disney Sony Legend Major cineplex Queen of Spades