CamNews

ផលិតផលថ្មី 

បច្ចេកវិទ្យាថ្មី នៃទូរទស្សន៍ប្រភេទ SUHD ត្រូវបានបង្ហាញរូបរាង ជាផ្លូវការហើយ នៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Samsung បានសម្ពោធផលិតផលថ្មី ដែលទទួលបានពានរង្វាន់ ក្នុងពិព័រណ៍អេឡិចត្រូនិកពិភពលោក CES 2015 របស់ខ្លួននោះគឺ 4K SUHD TV ដែលទើបតែចេញលក់នៅលើ ទីផ្សារនៃប្រទេសកម្ពុជា កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ ២០១៥ ដើម្បីឆ្លើយតបទៅនឹងសម័យកាល ផ្នែកអេឡិចត្រូនិកដែល មានការអភិវឌ្ឍជឿនលឿនឥតឈប់ ។

កម្មវិធីសម្ពោធដ៏អធិកអធមនេះ ត្រូវបានប្រារព្ធឡើង នៅហាងលក់សម្ភារៈអេឡិចត្រូនិក KFour Electronics ដែលមានការចូលរួមយ៉ាង ច្រើនកុះករ ពីសំណាក់អតិថិជន ដែលគាំទ្រផលិតផល Samsung បណ្តាដៃគូពាណិជ្ជកម្ម អ្នកសារព័ត៌មាន ព្រមទាំងមន្រ្តីសំខាន់ៗរបស់ ក្រុមហ៊ុន Samsung ។

បើតាមប្រសាសន៍របស់លោក ហ្គីហាន់ លី នាយកគ្រប់គ្រង Samsung ថៃអេឡិកត្រូនិកប្រចាំកម្ពុជា និងឡាវ បានលើកឡើងថា “Samsung តែងតែនាំមកនូវទូរទស្សន៍ ដែលមានគុណភាពរូបភាពល្អផ្តាច់គេ ដែលធ្វើឲ្យទូរទស្សន៍ Samsung ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងពិភពលោក រយៈពេល៩ឆ្នាំជាប់ៗគ្នា ។ សម្រាប់ទូរទស្សន៍ប្រភេទ SUHD នេះបានផ្តល់ផងដែរ នូវបទពិសោធន៍ល្អផ្តាច់គេ សម្រាប់ការកម្សាន្ត កាន់តែអស្ចារ្យនៅតាមគេហដ្ឋាន ។ SUHD4K គឺជាប្រភេទទូរទស្សន៍ជំនាន់ថ្មី ដែលអ្នកអាចរីករាយ ជាមួយនឹងពណ៌ជម្រៅនៃរូបភាព និងភ្លឺច្បាស់មិនគួរឲ្យជឿ ដែលលោកអ្នកអាចទទួលបាន ពីទូរទស្សន៍ ប្រភេទថ្មី” ។

ជាមួយគ្នានោះដែរ ក៏មានការផ្តល់កិត្តិយស ចូលរួមពីតារាដ៏ល្បីប្រចាំ ព្រះរាជាណាចក្រកម្ពុជាគឺលោក ឆន សុវណ្ណារាជ និង កញ្ញា មាន សុនីតា ដែលញ៉ាំងឲ្យកម្មវិធីទាំងមូលរឹតតែ មានភាពអ៊ូអរពីសំណាក់ភ្ញៀវកិត្តិយស និងអ្នកគាំទ្រតារាទាំងពីរមក ចូលរួមយ៉ាងច្រើនកុះករ ។ លោក ឆន សុវណ្ណារាជ បានឲ្យដឹងដែរថា “ពេលមើលទូរទស្សន៍ SUHD TV នេះ ខ្ញុំមានអារម្មណ៍ហាក់ដូច ជាកំពុងតែមើលភាពយន្តនៅក្នុងរោងកុន ។ វាផ្តល់នូវពណ៌ធម្មជាតិ និងភ្លឺច្បាស់” ។

ទូរទស្សន៍ SUHD បានផ្តល់ភាពភ្លឺច្បាស់ជាងមុនរហូតទៅដល់ ៦៤ ដង នៃការបញ្ចេញពណ៌រូបភាព និងទទួលបានពន្លឺភ្លឺជាងមុនដល់ទៅ ២.៥ ដងលើសពីទូរទស្សន៍ធម្មតា ។ វាបានផ្តល់នូវកម្រិតច្បាស់ នៃរូបភាពជាមួយនឹងបច្ចេកវិទ្យា ចុងក្រោយបំផុតរបស់ Samsung ។

លើសពីនេះទៅទៀតគ្រប់បណ្តាទូរទស្សន៍ SUHD សុទ្ធតែប្រើនូវប្រព័ន្ធ Tizen ។ Tizen គឺប្រព័ន្ធប្រតិបត្តិការភ្ជាប់ជាមួយនឹង Internet ដែលផ្តល់នូវកម្មវិធីប្រើប្រាស់ដ៏អស្ចារ្យ ។ នេះគឺជាការបន្ថែមនូវជម្រើសកម្សាន្ត លើសពីអ្វីដែលអ្នករំពឹងទុក ដែលផ្តល់នូវការប្រើប្រាស់ដ៏ទូលំទូលាយ និងការភ្ជាប់ទំនាក់ទំនងឥតព្រំដែនជាមួយ មនុស្សជុំវិញពិភពលោកតាមរយៈ ឧបករណ៍ដែលអាចផ្តល់ នូវការកម្សាន្តគ្រប់កាលៈទេសៈ ។

សូមកុំភ្លេចឈាងជើងចូលទស្សនាទូរទស្សន៍ប្រភេទថ្មីនេះ នៅតាមបណ្តាសាខាហាងលក់អេឡិចត្រូនិក ក៏ដូចជា Samsung Brand Shop នានា ទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យដឹងថា វាល្អស៊ីជម្រៅកម្រិតណា ៕


ប្រភព ៖ Samsung Cambodia


Tags: Samsung Galaxy Tab Samsung Tablet Cambodia Smartphone Hightech S6 edge SUHD TV