CamNews

សុខភាព 

វិធី៦យ៉ាង សម្រាប់ព្យាបាលបញ្ហា ឈឺធ្មេញដោយខ្លួនឯង

(សុខភាព)៖ តើអ្នកកំពុងមានអាការៈឈឺធ្មេញ ដោយទ្រាំមិនបានឬ? អ្នកអាចព្យាយាមសាកល្បងនូវ វិធីខាងក្រោមនេះដើម្បីជួយ សម្រាលនូវការឈឺចាប់របស់អ្នក មុនពេលដែលអ្នក ត្រូវទៅជួបនឹងទន្តពេទ្យ។

០១) ស្អំត្រជាក់ ត្រង់កន្លែងដែលហើម
ដាក់ស្បៃត្រជាក់ នៅផ្នែកខាងក្រៅលើថ្ពាល់របស់អ្នក ប្រសិនបើអ្នកកើតមាននូវអាការៈ ហើមប៉ោងដោយសារការឈឺធ្មេញនេះ។

០២) ស្អំទឹកកក ដើម្បីបំបាត់ភាពឈឺចាប់
ការដាក់ស្អំដុំទឹកកក ឬទឹកត្រជាក់នៅក្នុងមាត់ អាចនឹងជួយសម្រាលនូវការឈឺចាប់។ ប៉ុន្តែបើអ្នកយល់ថា វាកាន់តែធ្វើឲ្យអ្នកស្រ៊ាវធ្មេញ នោះអ្នកអាចជៀសវាងវា។

០៣) ដាក់កល់ក្បាលឲ្យខ្ពស់
ការលើកកល់ក្បាលឲ្យខ្ពស់ គឺអាចកាត់បន្ថយនូវសម្ពាធ ដែលមាននៅត្រង់តំបន់នោះ ហើយវាក៏អាចជួយបានផងដែរ ក្នុងការសម្រាល នូវការឈឺចាប់ ខ្ទោកៗដែលកើតមាន។

០៤) លាងសម្អាត
អ្នកពិតជាមិនអាចធ្វើការលាងសម្អាតមាត់ ដើម្បីបំបាត់ការឈឺចាប់នោះទេ ប៉ុន្តែអ្នកអាចប្រើទឹកក្តៅឧណ្ណៗ ដើម្បីយកចេញនូវកំទេច អាហារដែលជាប់មាន នៅក្នុងធ្មេញ ដែលពួក វាអាចនឹងធ្វើឲ្យមានការឈឺចាប់ ឬ កាន់តែធ្វើឲ្យវាធ្ងន់ធ្ងរឡើងជាងនេះ។ កំទេចអាហារ មួយដុំតូច ដែលជាប់ក្នុងអញ្ចាញធ្មេញ គឺអាចធ្វើឲ្យមានការឈឺចាប់ បានខ្លាំងដូចទៅនឹងការ បំផ្លាញបណ្តូលធ្មេញផងដែរ។ យកអំបិល មួយស្លាបព្រាកាហ្វេ កូរទៅក្នុងទឹកក្តៅឧណ្ណៗ រួចយកវាមកខ្ពុលក្នុងមាត់ បន្ទាប់មកខ្ជាក់វាចេញ ។

០៥) ប្រើសរសៃអំបោះសំអាតធ្មេញ
វិធីនេះ មិនមែនជាការព្យាបាលនោះទេ ប៉ុន្តែការធ្វើដូចនេះ គឺជា វិធីម្យ៉ាងផ្សេងទៀត ដែលអាចយកចេញនូវកំទេចអាហារដែលអាច ជាប់ទាក់នៅចន្លោះធ្មេញ ។ ត្រូវមានការប្រុងប្រយ័ត្នចំពោះអាហារ ដែលមានរសជាតិផ្អែមពេក ត្រជាក់ពេក ឬ ក្តៅពេក។ រាល់ប្រភេទ អាហារ និង ភេសជ្ជៈទាំងនេះ ក៏អាចនឹងបង្កើននូវសភាពឈឺចាប់ និង អាការៈស្រ៊ាវស្រ៊ាញ របស់ធ្មេញបានផងដែរ។

០៦) ដាក់បិតនៅ ស្បៃ ឬ ស្ករកៅស៊ូ
ប្រសិនបើធ្មេញរបស់អ្នក ឆាប់មានការភ្ញោចទៅនឹង ខ្យល់ ធ្វើការគ្របវាជាមួយនឹងស្បៃប្រើសម្រាប់ដាក់នៅលើធ្មេញដែលអាចរកទិញ បាននៅតាមឱសថស្ថាន ឬ ធ្វើការទំពារស្ករកៅស៊ូ ដែលមិនសូវមានជាតិស្ករ រហូតដល់ពេល ដែលអ្នកអាចទៅជួប នឹងគ្រូពេទ្យធ្មេញបាន៕


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Health tips Watermelon Cambodia National news