CamNews

តារា 

ទិដ្ឋភាពដ៏កម្រ!! បុរសសង្ហាទាំង ៥ដួង នាំគ្នាជិះទូកតាមគង្គា គយគន់ទេសភាព ធ្វើឲ្យក្រមុំៗលង់ស្នេហ៍

តារាថៃ ៖ ទិដ្ឋភាពដ៏កម្ររបស់បុរសសង្ហាទាំង ៥​ដួង នៅក្នុងប្រទេសថៃ នាំគ្នាជិះទូកតាមគង្គា គយគន់ទេសភាព​ ធ្វើឲ្យអ្នកនិយមលេងអិនធឺណិតជាច្រើនលង់ស្នេហ៍ ​ជាពិសេសគឺក្រមុំៗតែម្តង ។ 

តារាល្បីៗប្រចាំស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ របស់ប្រទេសថៃ ទាំង ៥ ដួងនេះបាននាំគ្នាជាក្រុម ទៅទស្សនាកន្លែងល្បីមួយនៅក្នុងប្រទេសថៃ ដែលមានឈ្មោះថា ទីក្រុង Guilin ព្រោះនៅទីនោះមានទេសភាពដ៏ស្រស់ស្អាត និងពោរពេញទៅដោយខ្យល់ឱកាសបរិសុទ្ធ និងអ្វីៗផ្សេងៗជាច្រើនទៀត ដែលពោរពេញទៅដោយភាពទាក់ទាញថែមទៀតផង ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា អ្នកទាំង ៥ បានដឹកដៃគ្នាទៅលេងនៅទីនោះ កាលពីថ្ងៃទី ២៧ ខែកញ្ញា ហើយនៅក្នុងចំណោមតារាល្បីៗទាំង ៥ នោះគឺមានដូចជាលោក Sukollawat Kanarot, លោក Phuphoom pongpanu, លោក Mario Maurer, លោក Theeradej Methawarayuth និងលោក Wattikorn Permsubhirun ។ 

តោះកុំឲ្យខាតពេលយូរទៅគយគន់សម្រស់ដ៏ស្រស់សង្ហារបស់បុរសសង្ហាទាំង ៥ ដួងនេះទាំងអស់គ្នា ៕





ប្រែសម្រួល ៖ គន្ធា


ប្រភព​ ៖ kapook


Tags: Mario Maurer ​ Sukollawat Kanarot Phuphoom pongpanu Theeradej Methawarayuth Wattikorn