CamNews

តន្រ្តី 

ទីបំផុត សុវត្ថិឌី ធារីកា បាន​ចាក​ចេញ​ពី​កម្ម​វិធី គួរ​ឲ្យ​ស្រណោះ​! (Video Inside)

ភ្នំពេញ៖ ទីបំផុត កញ្ញា សុវត្ថិឌី ធារីកា បេក្ខនារី ក្នុងកម្មវិធី Cambodian Idol បានចាកចេញពីព្រឹត្តិការណ៍នេះ គួរឲ្យសោកស្តាយជាទីបំផុត សម្រាប់អ្នកគាំទ្ររូបនាង ។ ជាមួយគ្នានេះ កម្មវិធី Cambodian Idol បេក្ខជនចំនួន៣រូបតែប៉ុណ្ណោះ ដើម្បីប្រកួតប្រជែងគ្នា ក្នុងនោះនឹងមានបេក្ខជនម្នាក់ ដែលកម្មវិធីនឹងសម្រិតសម្រំាង ដើម្បីទទួលជយលាភីលើកពានរង្វាន់ ក្នុងវិធីប្រលងចម្រៀងលំដាប់អន្តរជាតិនេះ ។

សូមបញ្ជាក់ផងដែរថា បេក្ខជន៣រូប ដែលទទួលបានសារគំាំទ្រច្រើនជាងគេ ពីសំណាក់មហាជន ក្នុងចំណោមបេក្ខជន៤រូប ដែលអាចបន្តទៅវគ្គផ្តាច់ព្រ័ត្រ បាននោះគឺ បេក្ខជន នី រតនៈ ,បេក្ខជន សៅ ឧត្តម និងបេក្ខជន ម៉ៅ ហាជី ។ ចំណែកឯអ្នក ដែលទទួលបាន សារគំាទ្រតិចជាងគេ ដែលត្រូវចាកចេញពីកម្មវិធី Cambodian Idol នេះ គឺបេក្ខនារី សុវត្ថិឌី ធារីកា ។

កុំបង្អង់ពេលយូរតោះ ទៅទស្សនាវីដេអូឃ្លីប ជាមួយនឹង ទំព័រកំសាន្តយើងខ្ញុំ ដូចខាងក្រោមនេះ ទំាំងអស់គ្នា៖



ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Cambodian Idol HMHDTV Live Show Mao ha Chi