CamNews

រូបភាពផ្សេងៗ 

ទៅមើល "ចំនុចស្នូល នៃទីតាំងដើម" ផ្ទុះឆេះ នៅ Tianjin បង្កើតវិនាសកម្ម ប្រវត្តិសាស្រ្ត

ព័ត៌មានរូបភាព ៖ យោងតាមការដកស្រង់ សម្រង់អត្ថបទផ្សាយ ពីទំព័រសារព័ត៌មានរដ្ឋចិន ស៊ិន ហួរ  អោយដឹងថា អំឡុងដើមសប្តាហ៍ ថ្ងៃច័ន្ទ ទី ១៧ សីហា ឆ្នាំ ២០១៥ នេះ   គ្រឿងចក្រ ជាច្រើនគ្រឿងកំ ពុងតែប្រតិបត្តិការ រើកកាយ ក៏ដូចជាសម្អាត កំទេចកំទី ពីទីតាំងដើម ឃ្លាំង  ស្តុកសារជាតិ គីមីគ្រោះ ថ្នាក់បំផុត ដែលឈានទៅដល់ វិនាសកម្ម​ផ្ទុះឆេះ យ៉ាងសាហាវ នៅក្នុងទីក្រុង Tianjin កាលពីរាត្រី ថ្ងៃ ពុធកន្លងទៅ ។

គួរបញ្ជាក់ថា មកទល់បច្ចុប្បន្នភាព ថ្ងៃច័ន្ទ ដើមសប្តាហ៍ ទី ១៧ សីហានេះ ជនរងគ្រោះស្លាប់បាត់បង់ ជីវិត ដោយសារតែហេតុការណ៍ គ្រោះថ្នាក់ផ្ទុះឆេះ នៅ Tianjin នោះ បាន   កើនឡើងដល់ ១១៤ នាក់ ហើយ បន្ទាប់ពី សាកសព ជនរងគ្រោះ ២ នាក់បន្ថែមទៀត ត្រូវបានរកឃើញព្រឹកថ្ងៃច័ន្ទនេះបើយោង តាមការគូសបញ្ជាក់ដោយផ្ទាល់សម្តីមន្រ្តីផ្លូវការ ៕

- អាន ៖ ស្អីគេ !!! ផ្ទុះជិត ១០ ដងទៀត​ នៅ Tianjin ក្រោយផ្ទុះ ២ ដងខ្លាំងបំផុត សម្លាប់មនុស្ស​រាប់រយនាក់(វីដេអូ)


 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ស៊ិនហួរ


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong Tianjin Explode