CamNews

ភាពយន្ត 

Slender Man ខ្សែ​ភាពយន្ត​ព្រឺព្រួច​ដែល​អ្នក​មិន​គួរ​រំលង​ប្រចាំ​ខែ​សីហា​នេះ​!

កំសាន្ត ៖ រូបរាងខ្មោចនេះត្រូវបានបង្កើតឡើងនៅខែមិថុនា ឆ្នាំ២០០៩ ដោយការប្រកួតរូបថតកាត់-តលើអ៊ីនធើណិត លើប្រធានបទ "ប្រជែងរូបបែបព្រលឹងខុសធម្មជាតិ"។ ក្រោយមក Slender Man ក៏ប្រែទៅជាល្បីឡើង រហូតមានគេសរសេរសៀវភៅច្រើន រួមមានទាំងប្រលោមលោក ឯកសារជាដើម។ រហូតដល់ឆ្នាំ 2016 ផលិតកម្ម Screen Gems ដែលនៅក្រោមផលិតកម្ម Sony Pictures រួមសហការជាមួយ Mythology Entertainment បានផលិតជាភាពយន្តពីខ្មោច Slender Man នេះឡើង។

Slender Man គឺជាខ្មោចម្យ៉ាង (ឬអាចហៅថាជាបិសាច) ដែលរូបរាងស្គមវែង ផ្ទៃមុខគ្មានស្អីសោះ ពោលគឺទទេរស្អាតលើមុខ ហើយសំលៀកបំពាក់វាភាគច្រើន គឺអាវធំពណ៌ខ្មៅ មានក្រវ៉ាត់-ក ហើយនៅក្នុងព្រៃជ្រៅ។ ប៉ុន្តែ Slender Man គ្មានរូបរាងពិតប្រាកដទេ ជួនកាលប្រែជាអ្វីក៏បាន តាមការស្រមើស្រមៃរបស់អ្នកនិពន្ធសាច់រឿង ហើយជាធម្មតាគឺ ដៃវែង ជើងវែង ដែលដៃជើងវាអាចពន្យឺត មកធ្វើបាបយើង ឬប្រមាញ់សត្វក្នុងព្រៃ។

ចង់ដឹងថា ខ្មោចគ្មានមុខ ដៃវែងជើងវែងនេះ គួរឱ្យខ្លាចប៉ុណ្ណា? កុំភ្លេចទៅទស្សនារឿង "Slender Man" ដែលនឹងចាប់បញ្ចាំងពីថ្ងៃទី ២៤ សីហានេះតទៅ។

ទស្សនា Trailer នៅទីនេះ


ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជាwww.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕

ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: Movie Article Slender Man