CamNews

ព័ត៌មានអន្តរជាតិ 

ផ្ទុះឆេះ ឃ្លាំងគីមី គ្រោះថ្នាក់ ដ៏ខ្លាំង សម្លាប់មនុស្ស ១៧ នាក់ មួយពព្រិចភ្នែក (មានវីដេអូរន្ធត់)

ព័ត៌មានអន្តរជាតិ ៖ អ្នកពន្លត់អគ្គីភ័យ 2នាក់បានបាត់ខ្លួន និង ៤នាក់ទៀតទទួលរងរបួស បន្ទាប់ ពីមាន ការផ្ទុះបង្កជាអគ្គីភ័យកើតឡើង នៅឯឃ្លាំងស្តុកទំនិញមួយកន្លែង ក្នុងទីក្រុងធានជីនភាគ ខាង ជើងប្រទេសចិន។ នេះ   បើ​តាមព័ត៌មានដែលចាប់ផ្តើមផ្សាយ កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០១៥នេះ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយបន្តទៀតថា ក្រុមពន្លត់អគ្គីភ័យ មកពីក្រសួងសន្តិសុខ សាធារណ បានបញ្ជូនក្រុមពន្លត់អគ្គីភ័យចំនួន ១២ក្រុម ទៅកាន់ឃ្លាំងស្តុកទំនិញ ដ៏ធំក្នុងតំបន់ មួយ ឈ្មោះថា រុយហៃ ដែលបានឆេះតាំងពីពេលយប់មកនោះ។

ឃ្លាំងស្តុកទំនិញខាងលើនេះ ត្រូវបានគេអះអាងថាផ្ទុកសុទ្ធតែជាទំនិញដែលមានគ្រោះថ្នាក់ដល់ សុខភាព ដូចជាសារធាតុគីមីជាដើម។ អគ្គីភ័យបានចាប់ផ្តើមឆាបឆេះខ្លាំង ចាប់ពីម៉ោង ១១ និង ៣០នាទីយប់ថ្ងៃពុធ គឺក្រោយរយៈពេល ៤០នាទី ដែល  ក្រុមពន្លត់អគ្គីភ័យ បាន ទទួលព័ត៌មាន ថា មានអគ្គីភ័យចាប់ផ្តើមឆាបឆេះនោះ។

រហូតមកដល់ព្រឹកថ្ងៃព្រហស្បតិ៍ នេះសេចក្តីរាយការណ៍ព័ត៌មានក្នុងតំបន់ឲ្យដឹងថា មនុស្ស ១៧ នាក់បានស្លាប់ និង ជាង ៤០០នាក់ទៀតរងរបួស។ ចំពោះមូលហេតុនៃការឆាបឆេះ នៅមិនទាន់ មានការបញ្ជាក់ពីអាជ្ញាធរចិននោះឡើយ៕

 

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong Chongqing