CamNews

តារា 

សុខ ពិសី ជោគជ័យ ទាំងសិល្បៈ និងមុខជំនួញ

ភ្នំពេញ៖ តារាចម្រៀង របស់ផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី បច្ចុប្បន្នត្រូវបាន គេដឹងថា ក្រៅពីជោគជ័យ លើ អាជីពសិល្បៈ នាងកំពុងតែជោគជ័យ សម្រាប់ឱកាស ក្នុងការសម្ងំកើបលុយ ពីអាជីពបើកមុខជំនួញ រកស៊ីផ្ទាល់ខ្លួន បន្ទាប់ពីសម្រេចចិត្តបោះទុន និងចំណាយលុយខ្ទង់ រាប់ម៉ឺនដុល្លារ បើកហាងលក់សម្លៀកបំពាក់ បែបលក្ខណៈនារី។

ប្រភពព័ត៌ពីអ្នកសិ្នទ្ធស្នាល ក្នុងរង្វង់សិល្បៈ ជាមួយបាននិយាយថា តារាស្រីកញ្ញា សុខ ពិសី ពេលនេះកំពុងតែទទួល បានភាពជោគជ័យព្រមគ្នា ទាំងការងាររកស៊ី បើកហាងផ្ទាល់ខ្លួន និងអាជីពជាអ្នកសិល្បៈ។ នេះគឺជាឱកាសមួយល្អ បំផុតសម្រាប់តារាចម្រៀង សុខ ពិសី អាចប្រមូលលុយបានកាន់តែច្រើនពី អាជីពពីរផ្សេងគ្នា ក្នុងពេលតែមួយ ហើយក៏ ឱកាស ដើម្បីសម្រេចបាន នូវគោលបំណងទៅថ្ងៃអនាគត ដែលអាចសន្សំបានប្រាក់ កាន់តែច្រើន ដេកចាយយ៉ាង សប្បាយ លើគំនរមាសប្រាក់ ពីការខិតខំដោយកម្លាំង ញើសឈាម របស់នាងផ្ទាល់។

ប្រភពបាននិយាយទៀតថា ពិសី សព្វថ្ងៃមិនសូវទំនេរទេ ដោយត្រូវទៅមើលការខុសត្រូវ លើមុខជំនួញបើកហាង ផ្ទាល់ខ្លួន និងរវល់ខ្លាំង លើការចេញច្រៀង នៅតាមបណ្តាកម្មវិធីប្រគំតន្រ្តី របស់ស្ថានីយទូរសទ្សន៍នានា។ ចំណុចនេះ អាចនិយាយថា ជាភាពជោគជ័យព្រមគ្នា សម្រាប់តារាស្រីវ័យក្មេងម្នាក់នេះ។

កញ្ញា សុខ ពិសី បាននិយាយ ដោយអារម្មណ៍រំភើប ប្រាប់គេហទំព័រ LookingTODAY នារសៀលថ្ងៃនេះថា «ពិត ណាស់បងសព្វថ្ងៃទាំងសិល្បៈ និង ការរកស៊ីបើកហាងលក់សម្លៀក បំពាក់នារីៗ គឺកំពុងដំណើរការទៅមុខបានយ៉ាងល្អ ដូចគ្នា ខ្ញុំសប្បាយខ្លាំងណាស់ ព្រោះនេះជាភាពជោគជ័យមួយ សម្រាប់ជីវិត»។

តារាចម្រៀងសម្លេងពីរោះរណ្តំចិត្ត កញ្ញា សុខ ពិសី បានបន្ថែមថា «មួយរយៈនេះខ្ញុំរវល់ខ្លាំងណាស់ ចំពោះសិល្បៈ គឺត្រូវចេញច្រៀងរហូតសឹងតែគ្មាន ពេលសម្រាបផង។ ដូច្នេះពេលខ្លះ ក៏មិនសូវមានពេលគ្រប់គ្រាន់ ដើម្បីទៅមើលការ ខុសត្រូវគ្រប់គ្រងហាង ឲ្យបានដិតដល់ ព្រោះរវល់ពេក។ តែខ្ញុំមានបងប្អូន ជួយមើលការខុសត្រូវ ទើបធ្វើឲ្យមានដំណើរ ការ ទៅមុខបានល្អដូច្នេះ»។

ជាមួយគ្នានេះ សុខ ពិសី ក៏បានអរគុណ ដល់ទស្សនិកជន ដែលនៅតែបន្តការគាំទ្រ និងលើកទឹកចិត្តនាង រហូតធ្វើឲ្យ អាជីពសិល្បៈរបស់ខ្លួន កាន់តែមានសន្ទុះខ្លាំង នៅលើទីផ្សារសិល្បៈនាពេលបច្ចុប្បន្ន៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Sok monypisey Star news local news