CamNews

តារា 

Jackie Chan ថើបបបូរមាត់ ប្អូនប្រុសធម៍ របស់ខ្លួន ក្នុងចំណោមមហាជន

Jackie Chan និង Leehom Wang នរណាៗក៏ដឹងដែរថាពួកគេគឺជាមិត្តល្អនឹងគ្នាក្រោយពេលដែល
អ្នកទាំង ២ បានថតខ្សែភាពយន្តបែបកំប្លែងជាមួយគ្នារឿង Little Big Soldier កាលពីឆ្នាំ ២០១០មក
នោះ។ Jackie Chan ធ្លាប់បានចូលរួមកម្មវិធី Music-Man របស់ Leehom ចំនួន ២ ដងរួចមកហើយ
ដោយមិនអោយដឹងមុន ហើយ Leehom នេះក៏ធ្លាប់បានអញ្ជើញ Jackie Chan ចូលរួមក្នុងកម្មវិធី
Hong Kong Coliseum របស់គេផងដែរ។

កម្មវិធី Music-Man II របស់ Leehom មានការចូលរួមពីសំណាក់តារាជាច្រើនដែលក្នុងនោះមានដូច
ជា Candy Lo និង Li Yundi ជាដើមដែលនៅថ្ងៃចុងក្រោយ Leehom បានអញ្ជើញ Jackie Chan
មកចូលរួមសម្ដែងជាមួយខ្លួនផ្ទាល់ក្នុងកម្មវិធីនេះ។ ក៏ប៉ុន្តែអ្វីដែលគួរអោយភ្ញាក់ផ្អើលនោះគឺ Jackie
Chan ពេលសម្ដែងចប់បានចាប់អោយប្អូនប្រុសធម៍ របស់ខ្លួនគឺ Leehom ហើយបានថើបបបូរមាត់
តែម្ដង!

នេះគឺជារឿងមួយដែលមិនគួរអោយកើតឡើងទាល់តែសោះប៉ុន្តែវាបានកើតឡើងរួចមកហើយ
ក៏បានធ្វើអោយមានចំណាប់អារម្មណ៍ពីមនុស្សជាច្រើនផងដែរ។ មានអ្នកប្រើប្រាស់ Internet
មួយចំនួននោះ ក៏បាននិយាយផងដែរថា ប្រហែលជា តារាវ័យ ៦០ ឆ្នាំរូបនេះ ចង់ផ្លាស់ប្ដូររស់
ជាតិហើយមើលទៅ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ jaynestars 


Tags: jackie chan movie china leehom wang