CamNews

តារា 

ធា្លប់តែឃើញសម្តែង ដល់ពេលចេញមួយបទមក សុខ សោម៉ាវត្តី ធ្វើឲ្យសង្សារ EX ស្ទើរក្អួតឈាម!

ព័ត៌មានកំសាន្ត ៖ ដោយយោងតាមវីដេអូគណនីហ៊្វេសប៊ុករបស់តារាសម្តែង សុខ សោម៉ាវត្តី ដែលនិយមសម្តែងជាតួ អាឡិកអាឡក់ ក្រម៉េចក្រមើម គួរឲ្យស្រលាញ់ជាងនារីទូទៅ បានចេញឃ្លឹបវីដេអូចម្រៀងមួយដើម្បីជាការស្តាប់កំសាន្តដល់ក្រុមអ្នកគាំទ្រ ។ 

នៅក្នុងបទចម្រៀងនោះគឺមានលាយឡំជាមួយភាពកំប្លុកកំប្លែង ដើម្បីអ្នកនិយមលេងអិនធឺណិតទាំងអស់ មានអារម្មណ៍សប្បាយរីករាយ និងបំបាត់នូវទុកកង្វល់ ពីការងារ ឬ នឿយហត់ពីការសិក្សា ។ 

គួរបញ្ជាក់ឲ្យដឹងថា ធា្លប់តែឃើញសម្តែងនៅក្នុងរឿង ដល់ពេលចេញមួយបទមក សុខ សោម៉ាវត្តី ធ្វើឲ្យសង្សារ EX ស្ទើរក្អួតឈាម ដោយសារតែអត្ថន័យខ្លឹមសារនៅក្នុងបទចម្រៀង ។ ជាងនេះទៅទៀត មានក្រុមអ្នកគាំទ្រជាច្រើនចូលខមមិនភ្លូកទឹកភ្លូកដី ហើយសរសើរមិនដាច់ពីមាត់ទេថា ពេញចិត្តបទចម្រៀងនឹង ហើយថែមទាំងសរសើរថា ស្អាតហើយច្រៀងពិរោះទៀត ។ នៅចាំអីទៀត ទៅស្តាប់បទចម្រៀងកំប្លែងមួយបទនៅខាងក្រោមរបស់តារាស្រីគួរឲ្យស្រលាញ់រូបនេះនៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា​ ៕






ដោយ ៖ គន្ធា


ប្រភព ៖ FB


Tags: Sok somavatey