CamNews

តារា 

សុខ សុម៉ោវត្តី និងកីឡាកររូបសង្ហា លោក លី វ៉ាហេទ Pre Wedding ស្ងាត់ៗ?

ភ្នំពេញ ៖ ខ្សែ​ការពារ​ឆ្នើម​របស់​ក្រុម​ជម្រើស​ជាតិ​ក្រោម​អាយុ​១៩​ឆ្នាំ​កម្ពុជា លី វ៉ាហេទ ​បាន​ចេញ​ថត​រឿង​ក្នុង​តំណែង​ជា​តួឯក​លើក​ដំបូង ជាមួយនិងអ្នកមេម៉ាយល្បីឈ្មោះមួយរូប ដែលមានឈ្មោះថា អ្នកនាង សុខ សុម៉ោវត្តី ។ ក្រោយពីបញ្ចប់ការថតជាយូរណាស់មកហើយ អ្នកទាំងពីរហាក់ធ្វើឲ្យអ្នកគាំទ្រកាន់តែសង្ស័យថា តួឯកប្រុសស្រីក្នុងរឿង "​ខូច​ចិត្ត​អាជីព" មួយគូនេះ ស្រលាញ់គ្នានៅក្រៅឆាក ខណៈរូបថតនិងវីដេអូផ្អែមល្អែមជាច្រើន ត្រូវបានបែកធ្លាយ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជារឿយៗ ។ 

ជាងនេះទៅទៀត មួយរយៈមុននេះ អ្នកមេម៉ាយកំពុងឡើងកូដក្នុងវិស័យសិល្បៈរូបនេះ បានបង្ហោះរូបថតក្នុងឈុតប្រពៃណីខ្មែរ ភ្ជាប់ជាមួយនិងចំណងជើងដ៏សុីអារម្មណ៍ថា "សំលៀកបំពាក់ខ្មែរ សែនស្រលាញ់ ចង់ពាក់ក្នុងថ្ងៃពិសេសម្ដងទៀត" សារហាក់ចង់បញ្ជាក់អ្វីមួយទៅកាន់តែមនុស្សពិសេសណាម្នាក់យ៉ាងចឹង ។ មិនបានប៉ុន្មានផងស្រាប់តែលេចធ្លាយរូបថត ក្រុម​ជម្រើស​ជាតិ​ លោក លី វ៉ាហេទ និងអ្នកនាង សុខ សុម៉ោវត្តី ថតជាមួយគ្នា ក្នុងឈុតប្រពៃណី ធ្វើឲ្យ Fans គិតថា អ្នកទាំងពីរប្រហែលជាលួច Pre Wedding ស្ងាត់ៗហើយមើលទៅ ។ 

ប៉ុន្តែទោះជាយ៉ាងណាក្តី យើងនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា រូបថតក្នុងឈុតប្រពៃណីទាំងនេះ គឺជារូប Pre Wedding ឬគ្រាន់តែជារូបថតសម្រាប់សម្អាងការនោះទេ ។

ចុះប្រិយមិត្តអ្នកអាន យល់យ៉ាងណាដែរ ចំពោះរូបថតនៅខាងក្រោមរបស់ អ្នកនាង សុខ សុម៉ោវត្តី និងលោក លី វ៉ាហេទ? 




ដោយ ៖ គន្ធា


Tags: Sok somavatey Ly Vahed