CamNews

ប្លែកៗ 

ផ្អើលពេញផ្ទៃប្រទេស រើសបាន តុក្កតាសិច (Sex Toy) នាំគ្នា ច្រឡំធំ ថាជា ទេពអប្សរ

ប្លែកៗ ៖ ប៉ូលីស ឥណ្ឌូនេស៊ី បានធ្វើការរឹបអូស តុក្កតាសិច ឬ Sex Toy ពីភូមិដាច់ស្រយាលមួយ កន្លែង បន្ទាប់ពីអ្នកភូមិ និងសង្គមអនឡាញ បានយល់ច្រឡំ តុក្កតាសិចនោះ ថាជា ទេពអប្សរ ។ សេចក្តីរាយការណ៍ បញ្ជាក់ឲ្យដឹងថា តុក្កតាសិចមួយនោះ ត្រូវបានរកឃើញ ពីសំណាក់បុរសដែល ជាអ្នកនេសាទ ពីដីកោះ Banggai ខេត្ត Sulawesi ក្រោយពីអណ្តែតលើផ្ទៃ ជលសារ កាលពីអំឡុង ខែមីនាកន្លងទៅនេះ​ ។ 


គ្រួសាររបស់លោក បានមើលថែ តុក្កតាសិច ដែលច្រឡំថាជានាងទេពអប្សរនោះយ៉ាងយកចិត្តទុក ដាក់ជាទីបំផុត ខណៈរូបភាពបានសាយភាយយ៉ាងលឿន និងល្បីល្បាញជាខ្លាំង នៅតាមទំនាក់ទំ នងសង្គម រួមជាមួយនឹងការអះអាងឲ្យដឹងថា នោះគឺជា ទេពអប្សរ ។ មន្រ្តីប៉ូលីស ក្នុងស្រុក បានធ្វើ ការស៊ើបអង្កេត​ចំពេលដែលមានភាពភ័យខ្លាច ថាពាក្យចចាមអារាម អាចនាំមកនូវភាពចលាចល រហូតការស៊ើបអង្កេតបានបញ្ចប់ និងបញ្ជាក់ការពិតនោះគឺថា Toy ដែលអ្នកនេសាទ រើសបាន និង យល់ច្រឡំធំថា ជាទេពអប្សរនោះ តាមពិតទៅ ជា​តុក្កតាសិច ដែលមិនអាចប្រកែកបាន ។ ស្នងការ ប៉ូលីសគូសបញ្ជាក់ដល់ភ្នាក់ងារ សារព័ត៌មាន AFP ឲ្យដឹងថា ភូមិដាច់ស្រយាលខាងលើ ពុំមាន សេវាអ៊ិនធើណេតប្រើប្រាស់នោះទេ ដូច្នេះ ពួកគេពិតជាមិនបានដឹងថា អ្វីទៅជា តុក្កតាសិច នោះទេ ៕ 



ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី 


Tags: Indonesia plane int news plane crash Sex toy