CamNews

តារា 

មិនគួរឲ្យជឿ!! តារាស្រីដែលសម្បូររឿងអាស្រូវ នាង Taylor Swift កំពុងសាងស្នេហាជាមួយបុរសសង្ហា Lee Min Ho

ព័ត៌មានកំសាន្ត ៖ តារាស្រីដែលសម្បូរទៅដោយអាស្រូវស្នេហានាង Taylor Swift កំពុងតែផ្ទុះពាក្យចចាអារាមថា នាងកំពុងតែងាកមកចាប់អារម្មណ៍ជាមួយនិងបុរសសង្ហា លោក Lee Min Ho ជាសង្សាររបស់នាង Suzy ។ 

ថ្វីត្បិតតែពាក្យចចាមអារាមនេះមិនទាន់បានឃើញមុខរបស់តារាទាំងនេះចេញមកបកស្រាយ ប៉ុន្តែមានអ្នកនិយមលេងអិនធឺណិតជាច្រើនកំពុងតែនាំគ្នាចែកចាយយ៉ាងខ្លាំង ។ 

ហើយកាលពីពេលថ្មីៗនេះ មានពាក្យចចាមអារាមកាន់តែគួរឲ្យចាប់អារម្មណ៍ថា​នាង Taylor Swift និងបុរសសង្ហាប្រចាំប្រទេសកូរ៉េលោក Lee Min Ho បានចាប់ផ្តើមបង្កើតទំនាក់ទំនងស្នេហារបស់ពួកគេបាត់ទៅហើយ ហាក់បីដូចជារឿងពិបាកនឹងជឿខ្លាំងណាស់ ។ 

ពាក្យចចាមអារាមទាំងនេះបានលេចចេញមកពីប្រភព Channel News Asia ដែលបានចេញមុខមុនគេ ហើយនិយាយថា ក្នុងចំណោមតារាទាំង ៥ គឺសុទ្ធតែបុរសដែលនាង Taylor Swift បានសម្លឹងមើល ក្នុងនោះគឺមានដូចជា Leonardo DiCaprio, Drake, G-Dragon, និង Joseph Schooling និងលោក Lee Min Ho តែនៅចុងបញ្ចប់តារាស្រីរូបនេះ បានចាប់យកលោក Lee Min Ho ទាល់តែបាន ។  

ដោយយោងតាមរបាយការណ៍ពី International Business Times បានឲ្យដឹងថា ការពិតទៅនាង Suzy និងលោក Lee Min Ho នៅតែស្រលាញ់គ្នា និងទាក់ទងគ្នាតាមធម្មតា ហើយរឿងរបស់នាង Taylor Swift នៅមិនទាន់មានព័តមានណាមួយជាក់លាស់នៅឡើយទេ ៕





ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ allkpop


Tags: Lee min ho Suzy Seoul South korea kpop Taylor Swift