CamNews

តារា 

តារា​កូរ៉េ​​ស្រស់​ស្អាត ២​ដួង ចេញ​មុខ​បង្ហាញ​ពី​របៀប​តម​អាហារ​ ដើម្បី​រក្សា​សម្រស់

(បរទេស)៖ តារាសម្តែង និងជាតារាចម្រៀង Park Shin-hye និង Bae Suzy បានប្រាប់ពីវិធីថែរក្សាសម្រស់និងរាងកាយតាមវិធីទទួលអាហារ ដែល​ខ្លួន​តែ​ងតែ​អនុវត្តន៍​ជា​ប្រ​ចាំ ជា​ពិសេស​ពាក់ព័ន្ធនឹងការតមលើអាហារមួយចំនួនជាចាំបាច់ ដើម្បី​រក្សា​លំនឹង​រាង​កាយ និង​សម្រស់​ឲ្យ​មើល​ទៅ​ស្រស់​ថ្លា និង​ក្មេង​ជាង​វ័យ​។

ការបង្ហាញនេះធ្វើឡើងនៅក្នុងកម្មវិធី Follow Me Season 5 តារាស្រីកូរ៉េទាំងពីរបានបង្ហាញទស្សនិកជនពីអាហារដែលគួរតម ហើយ​​ងាក​មក​ទទួល​ទាន​ប្រភេទ​អាហារ​មួយ​ចំនួន​ដូច​ជា​ប្រូតេអ៊ីន វីតាមីនជាដើម។

សំខាន់សម្រាប់តារាម្នាក់ៗគឺការសម្រកទម្ងន់ចៀសវាងធាត់ដែលមើលទៅរូបរាងមិនសមសួនបើយើងបរិភោគអាហារទៅតាមទម្លាប់ ប៉ុន្តែ​ជួន​កាល​វា​ក៏​អាច​មាន​ផល​ប៉ះ​ពាល់​ដល់​សុខភាពរាងកាយដែរ ដូច្នេះមុននឹងប្រតិបត្តិគួរតែពិគ្រោះ​ជា​មួយ​ក្រុម​គ្រូ​ពេទ្យ និង​អ្នក​ជំនាញ​ជា​មុន​សិន​។

សម្រាប់ការលើកឡើងបែបនេះធ្វើឲ្យម្ចាស់កម្មវិធីហាក់មានភាពតានតឹងនៅពេលដែលឮថាការតមអាហារអាចនាំឲ្យប៉ះពាល់ដល់សុខភាពរាងកាយ ដូច​ជា​ធ្វើ​ឲ្យ​ជ្រុះ​សក់ កើត​ជំងឺ​បាក់​ទឹក​ចិត្ត និងបញ្ហាជាច្រើនទៀត ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​សម្រាប់​តារា​សម្តែង ឬ​តា​រា​ចម្រៀង​ម្នាក់ៗ​ចាំ​បាច់​ត្រូវ​តែ​គិត​គូរ​ពី​រឿង​នេះ​ជា​សំខាន់ដែរ ព្រោះសម្រស់ និង​រាង​កាយ​គឺ​ជា​ភាព​ទាក់​ទាញ​ដួង​ចិត្តអ្នកគាំទ្រ៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Bae Suzy