(បរទេស)៖ តារាសម្តែង និងជាតារាចម្រៀង Park Shin-hye និង Bae Suzy បានប្រាប់ពីវិធីថែរក្សាសម្រស់និងរាងកាយតាមវិធីទទួលអាហារ ដែលខ្លួនតែងតែអនុវត្តន៍ជាប្រចាំ ជាពិសេសពាក់ព័ន្ធនឹងការតមលើអាហារមួយចំនួនជាចាំបាច់ ដើម្បីរក្សាលំនឹងរាងកាយ និងសម្រស់ឲ្យមើលទៅស្រស់ថ្លា និងក្មេងជាងវ័យ។

ការបង្ហាញនេះធ្វើឡើងនៅក្នុងកម្មវិធី Follow Me Season 5 តារាស្រីកូរ៉េទាំងពីរបានបង្ហាញទស្សនិកជនពីអាហារដែលគួរតម ហើយងាកមកទទួលទានប្រភេទអាហារមួយចំនួនដូចជាប្រូតេអ៊ីន វីតាមីនជាដើម។

សំខាន់សម្រាប់តារាម្នាក់ៗគឺការសម្រកទម្ងន់ចៀសវាងធាត់ដែលមើលទៅរូបរាងមិនសមសួនបើយើងបរិភោគអាហារទៅតាមទម្លាប់ ប៉ុន្តែជួនកាលវាក៏អាចមានផលប៉ះពាល់ដល់សុខភាពរាងកាយដែរ ដូច្នេះមុននឹងប្រតិបត្តិគួរតែពិគ្រោះជាមួយក្រុមគ្រូពេទ្យ និងអ្នកជំនាញជាមុនសិន។

សម្រាប់ការលើកឡើងបែបនេះធ្វើឲ្យម្ចាស់កម្មវិធីហាក់មានភាពតានតឹងនៅពេលដែលឮថាការតមអាហារអាចនាំឲ្យប៉ះពាល់ដល់សុខភាពរាងកាយ ដូចជាធ្វើឲ្យជ្រុះសក់ កើតជំងឺបាក់ទឹកចិត្ត និងបញ្ហាជាច្រើនទៀត ប៉ុន្តែទោះជាយ៉ាងណាសម្រាប់តារាសម្តែង ឬតារាចម្រៀងម្នាក់ៗចាំបាច់ត្រូវតែគិតគូរពីរឿងនេះជាសំខាន់ដែរ ព្រោះសម្រស់ និងរាងកាយគឺជាភាពទាក់ទាញដួងចិត្តអ្នកគាំទ្រ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង