CamNews

តារា 

CL ត្រូវតារា Rap អាមេរិក​សរ​សើរ​ថា​មិនចាញ់ Iggy និង Nicki

កូរ៉េ៖ តារាRap កូរ៉េដ៏ល្បីល្បាញ មេក្រុមចម្រៀង 2NE1កំពុងតែទទួលចំណាប់អារម្មណ៍ យ៉ាងខ្លាំងពីសំណាក់ ប្រិយមិត្ត ជាពិសេស បន្ទាប់ពីតារារូបនេះ បានចូលប្រឡូក ក្នុងវិស័យចម្រៀង Rap ជាតារាអាម៉េរិកល្បីៗ ជាច្រើនរូប ហើយថ្មីនេះនាងត្រូវគេសរសើរ ពីសមត្ថភាពនាងថា មិនចាញ់តារា Rap អាម៉េរិកឡើយ ។

អ្វីដែលប្រិយមិត្ត ចាប់អារម្មណ៍ គឺបន្ទាប់ពីតារាវ័យ២៤ឆ្នាំរូបនេះ បង្ហាញស្ទីល Rapដ៏ទាក់ទាញរបស់ខ្លួន ក្នុងបទ “The Baddest Female” ចេញកាល ពីឆ្នាំ២០១៣ ដែលមានអ្នកទស្សនា ២១លាននាក់ និងបទថ្មី “Dr. Pepper ” សហការជាមួយតារា Rap អាម៉េរិក ដ៏ល្បីល្បាញ Diplo, RiFF RAFF និង OG Maco ដែលមិនចេញវីដេអូ និងបទចម្រៀងRapមួយចំនួនទៀត ដែលធ្វើប្រិយមិត្ត និងតារា Rap មួយចំនួនហ៊ាននិយាយថា CL មិនចាញ់តារាចម្រៀង អាម៉េរិក Iggy និង Nicki Minaj ឡើយ ។

ក្នុងពេលសម្ភាសន៍ តារា Rap អាម៉េរិកវ័យ៣៦ឆ្នាំ Diplo បាននិយាយថា« CL សឹងតែធ្វើឲ្យប្រិយមិត្ត ចំណាំមិនបានថា នាងជាជនជាតិអ្វី ទាំងរបៀបនៃការរៀបចំខ្លួន និងស្ទីល Rap របស់នាង ហើយបទថ្មី របស់ CL “Dr. Pepper ” កំពុងចងចិត្តប្រិយមិត្ត ដែលនិយមចម្រៀងRap ហើយពួកគេថែមទាំងទន្ទឹងរង់ចាំ វីដេអូចម្រៀងនេះទៀតផង ។

CL ដែលមានឈ្មោះពេញ Lee Chae-rin កើតនៅឆ្នាំ១៩៩១ បានចូលហាត់សមក្នុងផលិតកម្មYG Entertainment តាំងពីនាងមានអាយុ១៥ ឆ្នាំ ដែលកាលនៅតូចនាង បានចំណាយពេល១២ឆ្នាំ រស់នៅប្រទេសជប៉ុននិងប្តូរទៅទីក្រុងប៉ារីស ប្រទេសបារាំង ។ CL ចេះនិយាយបួនភាសា គឺ បារាំង អង់គ្លេស ជប៉ុន និងកូរ៉េ ៕

ទស្សនាវីដេអូចម្រៀង “The Baddest Female” ជាមួយ ទំព័រកំសាន្តយើងខ្ញុំទាំអស់គ្នា !


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Star news Breking news SNSD SM Kpop Korea Seoul South korea