CamNews

ភាពយន្ត 

The Visit ធានា ថាភ័យ រន្ធត់​ ពេលដឹងថា តា និង យាយ មិនមែនជា មនុស្ស (Trailer Inside)

ភាពយន្ត ៖ តើប្រិយមិត្ត មិត្តអ្នកអាននិយមទស្សនាភាពយន្តហូលីវូដបែបភ័យរន្ធត់ឬក៏យ៉ាងណា? បើដូច្នេះមែន រយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ មិត្តអ្នកអាន នឹងពេញចិត្តជាខ្លាំង នៃការមកដល់ថ្មី ខ្សែភាពយន្តហូលីវូដ The Visit ដែលធានាថាប្លែក ពីសព្វមួយដង ពោល ច្រើនជាងភាពភ័យរន្ធត់ ផលិតករ នឹងនាំអារម្មណ៍អស់លោកអ្នក លាយឡំជាមួយនឹង ឈុតឆាកកំប្លែងមួយចំនួន ។


The Visit គឺជាខ្សែភាពយន្តថ្មី គ្រោងនឹងចាក់បញ្ជាំងតាមបណ្តារោងភាពយន្តទំនើប ក្នុងរាជធានី ភ្នំពេញ ប៉ុន្មានថ្ងៃខាងមុខនេះ ជាដំណើររឿង និយាយពីការធ្វើដំណើរកំសាន្តរយៈពេល ១សប្តាហ៍ ពេញ របស់បងប្អូនប្រុសស្រី ២ នាក់ ទៅលេង តា យាយ នៅកសិដ្ឋាន ដាច់ស្រយាលមួយ ខណៈ ដែលពួកគេមិនធ្លាប់ជួប តាយាយ​ សូម្បីតែម្តង រយៈពេល ១៥ ឆ្នាំកន្លងមកនេះ ។ ទាំង ២នាក់បង ស្រីឈ្មោះ Rebecca និងប្អូនប្រុសឈ្មោះ Tyler បានធ្វើដំណើរតាមរថភ្លើងទៅលេងតាយាយដែល ឈ្មោះថា Jonh និង Doris ។


ហេតុផលចម្បងដែលនាំអោយចៅប្រុសស្រីទាំង ២ នាក់ មិនដែលជួបមុខ តានិងយាយក៏ព្រោះតែ រឿងអាស្រូវម្តាយរបស់ពួកគេ លោកស្រី Paula បានសម្រេច     ពង្រត់​ គ្នា ចុះចេញពីផ្ទះ អស់រយៈ កាល ១៥ ឆ្នាំមុន សម្រេចតាមចិត្តឯង ស្រឡាញ់បុរសដែលមានវ័យ ចំណាស់ជាងខ្លួន  ។ ជាមួយ នឹងការស្រាយបំភ្លឺតិចតួច ថាមានអ្វីកើតឡើង ថ្ងៃដែលចុះចេញពីផ្ទះ កូនៗ លោកស្រី Paula ក៏ផ្តាំ ចិត្តថានឹងសួរនាំ តាយាយ អំឡុង ដំណើរកំសាន្ត ទៅលេ  ងតា និង យាយ  ។តើមានអ្វីកើត  ឡើង ចំពោះ តា យាយ ទាំង ២ នាក់របស់ពួកគេ ដែលធ្វើអោយពួកគាត់ទាំងពីរមានអាកប្បកិរិយាចម្លែក គួរអោយខ្លាចបែបនេះ ?

ដើម្បីស្រាយចម្ងល់ទាំងអស់នេះ មានតែរង់ចាំ តាមដាន និងទស្សនា ខ្សែភាពយន្តថ្មី បែបរន្ធត់ the Visit ដែលនឹងមានការចាក់បញ្ជាំង នៅ តាម  បណ្តារោង ភាពយន្តទំនើប ក្នុងក្រុងភ្នំពេញ នាពេល អនាគត ដ៏ខ្លីខាងមុខនេះ ។


ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្ត ដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់  ចៃកុន តាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.face book.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជា មិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពី ភាពយន្តជារៀងរាល់អាទិត្យ៕


ប្រភព ៖ Westec Media Limited


Tags: Westec Hollywood movie Disney Sony Legend Major cineplex The Visit 2015