CamNews

តារា 

នាង DJ Soda ​ជាប់​ឈ្មោះ ជា​តារា​ស្រី​ល្បី​​ខាង Remix បទ​ភ្លេង និង​​ចាយ​សម្រស់ ធ្វើ​ឲ្យ​ប្រុសៗ

(កូរ៉េ)៖ ក្រៅពីតារាសម្តែង ក្នុងវិស័យសិល្បៈ ដែលមហាជនចាប់អារម្មណ៍ហើយ​នោះ យើងអាច ងាកមកមើលពីឌីជេវិញម្តងមើល ពិតជាធ្វើឲ្យមនុស្សជាច្រើន ទាក់ចិត្តមិនតិចជាង តារាសម្តែងឡើយ ដោយសារតែវោហា ភាពប៉ិនប្រសប់ និងសម្រស់ដ៏ស្រស់សោភា របស់ឌីជេកូរ៉េម្នាក់ គឺ DJ Soda ។

DJ Soda ជាតារាស្រីវ័យក្មេង ដែលធ្វើឲ្យបុរសៗមិនតិចឡើយ លង់នឹងសម្រស់ និងភាពទាក់ទាញរបស់នាង ដែលជាហេតុធ្វើឲ្យនារីៗ និង​ភេទទីបីខ្លះ​មិនពេញចិត្តឡើយ ប៉ុន្តែទន្ទឹមនឹងនេះ អ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍ គឺថ្វីដៃ Remix បទភ្លេងរបស់នាង ជាមួយនឹងចម្រៀងថ្មី ការបញ្ចេញក្បាច់ រាំដ៏ល្វតល្វន់ ក្រោមឥទ្ធិពលសម្រស់ដ៏ស្រស់ស្អាត កំពុងតែទទួលប្រជាប្រិយភាព យ៉ាងខ្លាំងលើបណ្តាញអ៉ីនធឺណេត ដែលត្រូវបានគេចូលទៅទស្សនា តាម Youtube។

ក្រៅពីភាពល្បីល្បាញ លើទឹកដីកូរ៉េខាងត្បូង​ហើយនោះ នាងក៏មានអ្នកគាំទ្រឆ្លងប្រទេសជាច្រើនដែរ ដូចជានៅទីក្រុង​តូក្យូ ក្រុងឡុងដ៏ ញូវយ៉ក បាងកក សាំងហ្គាពួរ កូឡាឡាំពួរ ប៉ុន្តែអាយុពិតយ៉ាងណា ក៏នៅតែជាអាថ៌កំបាំងដដែល ហើយឈ្មោះពិតរបស់នាង ក៏មិនត្រូវបានបង្ហាញឲ្យដឹងដែរ៕


ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង


Tags: DJ Soda ​