(កូរ៉េ)៖ ក្រៅពីតារាសម្តែង ក្នុងវិស័យសិល្បៈ ដែលមហាជនចាប់អារម្មណ៍ហើយនោះ យើងអាច ងាកមកមើលពីឌីជេវិញម្តងមើល ពិតជាធ្វើឲ្យមនុស្សជាច្រើន ទាក់ចិត្តមិនតិចជាង តារាសម្តែងឡើយ ដោយសារតែវោហា ភាពប៉ិនប្រសប់ និងសម្រស់ដ៏ស្រស់សោភា របស់ឌីជេកូរ៉េម្នាក់ គឺ DJ Soda ។

DJ Soda ជាតារាស្រីវ័យក្មេង ដែលធ្វើឲ្យបុរសៗមិនតិចឡើយ លង់នឹងសម្រស់ និងភាពទាក់ទាញរបស់នាង ដែលជាហេតុធ្វើឲ្យនារីៗ និងភេទទីបីខ្លះមិនពេញចិត្តឡើយ ប៉ុន្តែទន្ទឹមនឹងនេះ អ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍ គឺថ្វីដៃ Remix បទភ្លេងរបស់នាង ជាមួយនឹងចម្រៀងថ្មី ការបញ្ចេញក្បាច់ រាំដ៏ល្វតល្វន់ ក្រោមឥទ្ធិពលសម្រស់ដ៏ស្រស់ស្អាត កំពុងតែទទួលប្រជាប្រិយភាព យ៉ាងខ្លាំងលើបណ្តាញអ៉ីនធឺណេត ដែលត្រូវបានគេចូលទៅទស្សនា តាម Youtube។

ក្រៅពីភាពល្បីល្បាញ លើទឹកដីកូរ៉េខាងត្បូងហើយនោះ នាងក៏មានអ្នកគាំទ្រឆ្លងប្រទេសជាច្រើនដែរ ដូចជានៅទីក្រុងតូក្យូ ក្រុងឡុងដ៏ ញូវយ៉ក បាងកក សាំងហ្គាពួរ កូឡាឡាំពួរ ប៉ុន្តែអាយុពិតយ៉ាងណា ក៏នៅតែជាអាថ៌កំបាំងដដែល ហើយឈ្មោះពិតរបស់នាង ក៏មិនត្រូវបានបង្ហាញឲ្យដឹងដែរ៕

ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង