CamNews

ភាពយន្ត 

"Searching" ជាភាពយន្តដែលទស្សនិកជនស្មានមិនត្រូវសាច់រឿង

កំសាន្ត ៖ "Searching" ជាភាពយន្តបង្កប់អាថ៌កំបាំង ដែលនិយាយពីឪពុកម្នាក់ឈ្មោះ David Kim (សម្តែងដោយ John Cho) តាមស្វែងរកកូនស្រីដែលបានបាត់ខ្លួនឈ្មោះ Margot Kim (សម្តែងដោយ Michelle La)។ ដោយសារតែកូនស្រីបានបាត់ខ្លួនអស់ ៣៧ម៉ោង ទាំងដែលគ្មានតម្រុយអ្វីសោះ គាត់ក៏ដាច់ចិត្តចូលទៅក្នុងកុំព្យូទ័ររបស់កូនស្រីគាត់ ដែលនៅពេលនោះ អាថ៌កំបាំងទាំងអស់របស់នាងត្រូវបានលាតត្រដាង។


ចាប់ពីដើមសាច់រឿង ផ្តើមពីតំណាលលើផ្ទាំងអេក្រង់កុំព្យូទ័រ រហូតដល់ពេលដែល Margot បាត់ខ្លួន ទស្សនិកជននៅអាចផ្អែកលើកៅអីទស្សនាបាន ប៉ុន្តែនៅពេលដែលការស៊ើបអង្កេតចាប់ផ្តើមរហូតដល់ទីបញ្ចប់ ទស្សនិកជនច្បាស់ជាដកខ្នងពីកៅអី ហើយផ្តោតមើលផ្ទៃរឿង ហើយទាយចុះទាយឡើង រហូតដល់ទាយមិនត្រូវសាច់រឿង។ មានទស្សនិកជនម្នាក់និយាយថា "ពូកែបង្កប់មែន ទាយទៅបើទាយត្រូវសាច់រឿង សូមសរសើរ"។

ភាពយន្តនេះបញ្ជាក់ឱ្យយើងដឹងថា ក្នុងសម័យបច្ចេកវិទ្យាសតវត្សទី ២១ អ្វីៗក៏អាចកើតមានឡើងដែរ។ ហើយសារក្នុងភាពយន្តនេះគឺចង់ក្រើនរម្លឹកដល់ឪពុកម្តាយ ដែលទោះបីជារវល់ប៉ុណ្ណា ក៏ត្រូវចាប់អារម្មណ៍ និងតាមដានកូនៗរបស់ខ្លួនដែរ ក៏ព្រោះថាពេលដែលយើងធ្វេសប្រហែសមួយពេល យើងអាចនឹងសោកស្តាយមួយជីវិត។

ចង់ដឹងថា ហេតុអី្វបានជាភាពយន្តនេះធ្វើឱ្យទស្សនិកជនជាច្រើន ស្មានមិនត្រូវសាច់រឿង? កុំភ្លេចមកទស្សនារឿង "Searching" ដែលចាប់បញ្ចាំងពីថ្ងៃទី ២៨ សីហានេះតទៅ នៅគ្រប់រោងភាពយន្តទំនើប។

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕

ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: Movie Article