CamNews

ព័ត៌មានវីដេអូ 

ថតបានវីដេអូគ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយ ខណៈពេលខ្លួនឯង ប៊ិះ នឹងក្លាយជាជនរងគ្រោះ

ព័ត៌មានវីដេអូ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរមួយបានកើតឡើងលើដងផ្លូវ New Jersey ​Turnpike ​ក្នុងរដ្ឋ New Jersey នៃ​សហរដ្ឋអាមេរិក បានបង្ករឲ្យមានការភ័យខ្លាចជាខ្លាំងដល់អ្នកដំណើជំុវិញនោះ​ ប៉ុន្ដែ មិនទាន់លេចឮព័ត៌មានណាចុះផ្សាយឲ្យដឹងច្បាស់ថាមានអ្នកស្លាប់ ដោយសារគ្រោះថ្នាក់នេាះឡើយ គ្រាន់​តែដឹងថា បានបង្ករឲ្យមានការខូចខាត​ លើសម្បត្ដិ​សារ​ធារណៈ​​និង​យានយន្ដដទៃទៀតតែប៉ុណ្ណោះ ។ 

យោងតាមប្រភពពីកន្លែងកើតហេតុបានបង្ហាញឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់បានកើតនៅនៅថ្ងៃទី​ ១៨ ខែ មករា ឆ្នាំ ២០១៥ បង្កឡើងដោយ រថយន្ដសន្ដោង មួយគ្រឿងបានប្រែប្រួលបចេ្ចកទេសបើកបរ រេចង្កូត​ពេញផ្លូវ ហើយ ក៏ហួសទៅបុក នាំងដែកចែកផ្លូវ ឆ្លងទៅម្ខាងទៀត តែម្នាក់ឯង ។ ហេតុការណ៍មួយនេះ បាន​លងបន្លាចធ្វើឲ្យគាត់មានការភ្ញាក់ផ្អើល ភ័យខ្លាច ដោយហេតុ ប្រសិនបើយឺតតែ បន្ដិច ប្រាកដជាមានគ្រោះ​ថ្នាក់ជាមិនខាន។ 

សូមទស្សនាវីដេអូខាងក្រោម ៖ 

យោងតាមសម្ដីរបស់ម្ចាស់វីដេអូនេះ បានឲ្យដឹងទៀតថា ហេតុដែលគាត់អាចថតចាប់យក​ហេតុការណ៍ នេះ​បាន ព្រោះពេលនេាះ គាត់បានចាប់អារម្មណ៍លើហេតុការណ៍ខាងមុខ ដែលមានរថយន្ដមួយផ្សេង​ទៀតបានឈប់​បាំងផ្លូវ ទាំងស្រុង ហើយគាត់ក៏បាន ហូតយកកាមេរ៉ាថតយកមកថត ប៉ុន្ដែស្រាប់តែគាត់ងាកក្រោយប្រទះ និង ហេតុការណ៍មួយនេះទៀតតែម្ដង ។ ទស្សនាវីដេអូទី ២ បន្ទាប់ពីហេតុការណ៍នោះ៖ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ យូធូប


Tags: video News 1.18.15 NJ Turnpike I-95 Crash - Black Ice