CamNews

តារា 

ស្អាតប្លែក!! នាង Yaya នៅតែស្រស់ស្អាត ទោះស្ថិតក្នុងឈុតស្ទូងស្រូវ

តារាថៃ ៖ តារាសម្តែងស្រីចិត្តល្អប្រពៃនាង Yaya បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ក្រុមអ្នកគាំទ្រជាច្រើន បន្ទាប់ពីនាងបានចុះទៅស្ទូងស្រូវ និងសម្លៀកពាក់ធម្មតាៗ ។​ 

ការពិតទៅដោយយោងតាមរបាយការណ៍ពីគេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា នាង Yaya ចេញមុខផ្សព្វផ្សាយឲ្យអាកាសយានដ្ឋាននៃទីក្រុងបាំងកក ប្រទេសថៃ ដែលមានឈ្មោះថា Bangkok Airways ដោយធ្វើជាអ្នកស្ទូងស្រូវ ហើយក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីក្រុមអ្នកគាំទ្រដែរ ។ 

គួរបញ្ជាក់ឲ្យដឹងថា ការផ្សព្វផ្សាយនេះបានប្រារព្ធធ្វើឡើង កាលពីថ្ងៃទី ០៦ ខែតុលានេះ ហើយវាក៏ជាលើកទី ១ ដែរនៅក្នុងឆាកជិវិតរបស់តារាស្រីល្បីឈ្មោះប្រចាំប្រទេសថៃរូបនេះ ។ ហើយម្យ៉ាងវិញទៀត នាង Yaya នៅតែស្រស់ស្អាត ទោះស្ថិតក្នុងឈុតស្ទូងស្រូវដូចជាប្រជាកសិករផ្សេងៗក៍ដោយ ៕

-ចុចអាន ៖ Yaya ធ្វើឲ្យ Fans ផ្ទុះការភ្ញាក់ផ្អើល ក្រោយដឹងអំពីតម្លៃខ្សែក និងក្រវិលពេជ្រ ដែលមានតម្លៃថ្លៃកប់ពពក






-ចុចអាន ៖ Nadech ខឹងរហូតគ្រវែងបាច់ផ្កាចោល ក្រោយឃើញនាង Yaya ទទួលបាច់ផ្កា ពីបុរសត្រកូលអភិជនម្នាក់?







ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: Yaya