CamNews

ភាពយន្ត 

You & Me XXX រឿងរ៉ូមែនទិកលាយលំជាមួយសំណើចមានចាក់បញ្ចាំងក្នុងរោងភាពយន្ត

កំសាន្ត ៖ ឈុតឆាកនៃការផ្លាស់ប្តូររាងកាយ គឺជាទម្លាប់មួយទៅហើយនៅក្នុងវិស័យភាពយន្ត។ ទោះជាយ៉ាងណាក៏ដោយអ្នកមិនគួរឱ្យឈុតឆាកបែបធម្មតា និងមានការប្រើប្រាស់ច្រើនទាំងនេះរារាំងអ្នកពីការទស្សនាភាពយន្ត "You and Me XXX" នាពេលខាងមុខព្រោះវាជារឿងនិទានមួយដែលមិនដូចរឿងផ្សេងទៀតទេ។ ខ្សែភាពយន្តនេះផ្តោតទៅលើក្មេងប្រុសជំទង់ម្នាក់ឈ្មោះ Pong ដែលតែងតែចង់ទៅចូលរួមលេងបាល់ទាត់នៅក្នុងក្លឹបសាលារបស់គេបើទោះបីជាសមត្ថភាពរបស់គេនៅមានការខ្វះខាត និងសិស្សស្រីឈ្មោះ Pik ដែលមានសមត្ថភាពយ៉ាងអស្ចារ្យក្នុងការលេងកីឡាប៉ុន្តែត្រូវបានគេបង្ខំឱ្យចូលរួមក្នុងក្លឹប Cupcake ដោយសារតែភេទរបស់។ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដែលបានធ្វើឲ្យរាងកាយរបស់ពួកគេត្រូវបានប្តូរគ្នា វាក៏បានបង្កើតជាឱកាស និងចំនងស្នេហារវាងពួកគេក្នុងរយៈពេលដែលរាងកាយរបស់ពួកគេត្រូវបានផ្លាស់ប្តូរគ្នា។ ខណៈពេលដែលចង់វិលត្រឡប់មករកសភាពដើមរបស់ពួកគេទាំង Pong និង Pik ចាប់ផ្តើមមានការពេញចិត្តនឹងអ្វីៗថ្មីដែលមានជុំវិញពួកគេ ហើយចាប់ផ្តើមមានបំណងចង់នៅក្នុងខ្លួនថ្មីរបស់ពួកគេ។ រឿង You & Me XXX កំពុងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តហើយ។

ចុចទីនេះដើម្បីទស្សនា​ trailer

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕





ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: Movie Article