CamNews

តារា 

នាង Angelina Jolie ទទួល​បាន​សិទ្ធិ​គ្រប់​គ្រង​កូន ខណៈ Brat Pitt ចង់​ផ្សះ​ផ្សា ​ជីវិត​ប្តី​ប្រពន្ធ​ជា

(អាមេរិក)៖ លោក Brad Pitt ត្រូវបានប្រភពព័ត៌មានមួយ រាយការណ៍ថា លោកមិនចង់ឲ្យជីវិតអាពាហ៍ពិពាហ៍ ត្រូវបញ្ចប់ឡើយ ដែលកន្លងមក Angelina Jolie បានគំរាម ថានឹងលែងលះគ្នា ប៉ុន្តែមិនស្មានថា នាងពិតជាដាក់ពាក្យប្តឹង សុំលែងមែននៅពេលនេះសោះ ពិតជាធ្វើឲ្យលោកភ្ញាក់ផ្អើល និងស្លុតចិត្តណាស់។

តារាហូលីវូត វ័យ៥២ឆ្នាំរូប​នេះ បន្តថា អ្វីដែលល្អបំផុត នាពេលនេះ គឺជារឿងកូនៗ ហើយលោកក៏មិនធ្វើអ្វី ដើម្បីខ្លួនឯងដែរ តែទន្ទឹមនឹងបណ្តឹងលែងលះ ស្ថិតក្នុងដៃតុលាការ បែរជាកូនៗនិងប្រពន្ធ ក៏ចាកចេញព្រមគ្នា ធ្វើឲ្យលោកសឹងតែទប់ជំហរលែងជាប់។

ប្រភពគួរឲ្យជឿមួយ និយាយថា Brat Pitt ស្រក់ទឹកភ្នែក ពេ​លដែលលោកត្រូវបែក ពីប្រពន្ធ និងកូនៗទាំង៦ រួមមាន Maddox អាយុ ១៥ ឆ្នាំ, Pax អាយុ១២ឆ្នាំ, Zahara អាយុ១១ឆ្នាំ, Shiloh អាយុ១០ឆ្នាំ និងកូនភ្លោះទាំងពីរអាយុ៨ឆ្នាំ គឺ Vivienne និង Knox ហើយលោកមិនមាន ជួលមេធាវីណាម្នាក់ឡើយ ទោះបីត្រូវភរិយាប្តឹង សុំលែងក៏ដោយ។ 
Brad Pitt និយាយថា គាត់ចង់សង្គ្រោះជីវិតរៀបការឡើងវិញ ព្រោះខ្លួននៅ​តែ​ស្រឡាញ់ Angelina Jolie និងព្យាយាមតស៊ូ ដើម្បីរឿងនេះ ទោះជាភរិយាបានបោះបង់ ជីវិតរួមរស់នឹងគ្នាទៅហើយក្តី តែលោកចង់នៅការពារកូនៗ ដែលខំសាងខ្លួន ជាឪពុកម្តាយរួមគ្នា ជាមួយភរិយាអស់រយៈពេល ប៉ុន្មានឆ្នាំមកនេះ។

ទោះជាយ៉ាងណា សិទ្ធិគ្រប់គ្រងមើលថែកូនៗទាំងអស់ ត្រូវ​បានអនុញ្ញាត​ដល់ Angelina Jolie ជាម្តាយ ដែល Brad Pitt ជាឪពុកនៅអាចទៅលេងកូនៗ បានម្តងម្កាល ហើយតាំងពីដាក់ពាក្យសុំលែងមក តារាហូលីវូត Angelina Jolie ក៏បិទមិនឲ្យមានការទូរស័ព្ទ ឬផ្ញើសារចូលពីស្វាមី ទៀតឡើយ៕

http://images.lollipop.sg/files/article/images/gallery/2015/11/getImgIntranet%20(1)_1.jpg

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Angelina Jolie