(អាមេរិក)៖ លោក Brad Pitt ត្រូវបានប្រភពព័ត៌មានមួយ រាយការណ៍ថា លោកមិនចង់ឲ្យជីវិតអាពាហ៍ពិពាហ៍ ត្រូវបញ្ចប់ឡើយ ដែលកន្លងមក Angelina Jolie បានគំរាម ថានឹងលែងលះគ្នា ប៉ុន្តែមិនស្មានថា នាងពិតជាដាក់ពាក្យប្តឹង សុំលែងមែននៅពេលនេះសោះ ពិតជាធ្វើឲ្យលោកភ្ញាក់ផ្អើល និងស្លុតចិត្តណាស់។

តារាហូលីវូត វ័យ៥២ឆ្នាំរូបនេះ បន្តថា អ្វីដែលល្អបំផុត នាពេលនេះ គឺជារឿងកូនៗ ហើយលោកក៏មិនធ្វើអ្វី ដើម្បីខ្លួនឯងដែរ តែទន្ទឹមនឹងបណ្តឹងលែងលះ ស្ថិតក្នុងដៃតុលាការ បែរជាកូនៗនិងប្រពន្ធ ក៏ចាកចេញព្រមគ្នា ធ្វើឲ្យលោកសឹងតែទប់ជំហរលែងជាប់។

ប្រភពគួរឲ្យជឿមួយ និយាយថា Brat Pitt ស្រក់ទឹកភ្នែក ពេលដែលលោកត្រូវបែក ពីប្រពន្ធ និងកូនៗទាំង៦ រួមមាន Maddox អាយុ ១៥ ឆ្នាំ, Pax អាយុ១២ឆ្នាំ, Zahara អាយុ១១ឆ្នាំ, Shiloh អាយុ១០ឆ្នាំ និងកូនភ្លោះទាំងពីរអាយុ៨ឆ្នាំ គឺ Vivienne និង Knox ហើយលោកមិនមាន ជួលមេធាវីណាម្នាក់ឡើយ ទោះបីត្រូវភរិយាប្តឹង សុំលែងក៏ដោយ។
Brad Pitt និយាយថា គាត់ចង់សង្គ្រោះជីវិតរៀបការឡើងវិញ ព្រោះខ្លួននៅតែស្រឡាញ់ Angelina Jolie និងព្យាយាមតស៊ូ ដើម្បីរឿងនេះ ទោះជាភរិយាបានបោះបង់ ជីវិតរួមរស់នឹងគ្នាទៅហើយក្តី តែលោកចង់នៅការពារកូនៗ ដែលខំសាងខ្លួន ជាឪពុកម្តាយរួមគ្នា ជាមួយភរិយាអស់រយៈពេល ប៉ុន្មានឆ្នាំមកនេះ។

ទោះជាយ៉ាងណា សិទ្ធិគ្រប់គ្រងមើលថែកូនៗទាំងអស់ ត្រូវបានអនុញ្ញាតដល់ Angelina Jolie ជាម្តាយ ដែល Brad Pitt ជាឪពុកនៅអាចទៅលេងកូនៗ បានម្តងម្កាល ហើយតាំងពីដាក់ពាក្យសុំលែងមក តារាហូលីវូត Angelina Jolie ក៏បិទមិនឲ្យមានការទូរស័ព្ទ ឬផ្ញើសារចូលពីស្វាមី ទៀតឡើយ៕

http://images.lollipop.sg/files/article/images/gallery/2015/11/getImgIntranet%20(1)_1.jpg

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង