CamNews

ទូរស័ព្ទ 

ក្បួនដង្ហែកំពូលទូរស័ព្ទ Galaxy S6 និង S6 edge ធ្វើឲ្យភ្ញាក់ផ្អើលពេញក្រុងភ្នំពេញ

ព័ត៌មានបច្ចេកវិទ្យា ៖ ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ទី 19 ខែ មេសា ឆ្នាំ 2015ស្របពេលដែលមនុស្សម្នាជាច្រើនត្រឡប់ពីស្រុក កំណើត និងពីកន្លែងកម្សាន្តនានាចូលក្រុងភ្នំពេញ ក្រុមហ៊ុនសាមសុងបានទាញយកចំណាប់ អារម្មណ៍មនុស្សរាប់ពាន់អ្នកជាមួយនឹងការធ្វើក្បួនដង្ហែដែលមានរយៈពេល៨ម៉ោងកន្លះ ដើម្បីផ្តល់ ព័ត៌មានដល់អតិថិជនទាំងអស់ឲ្យបានស្គាល់ពី Samsung Galaxy S6 និង S6 edge​ ឲ្យកាន់ តែច្បាស់។ ក្បួនដង្ហែនេះត្រូវបានធ្វើឡើងកាត់មហាវិធីធំៗមួយចំនួនក្នុងរាជធានីភ្នំពេញ ដែលចេញ ដំណើរពីផ្លូវគិរីរម្យឆ្ពោះទៅកាន់ផ្សារដេប៉ូ និង ពីផ្សារដេប៉ូឆ្ពោះទៅផ្សារធំថ្មី​ និង ត្រលប់ទៅផ្លូវគិរីរម្យ ដែលជាគោលដៅចុងក្រោយ។


នេះគឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យដំបូងដែលបានបង្កើតឡើងដោយក្រុមហ៊ុនសាមសុងជាមួយក្បួនដង្ហែរបស់ស្មាតហ្វូនយក្សនៃ Giant Galaxy S6 edge​​ ដែលប្រព្រឹត្តិទៅនៅវេលាម៉ោង​ ១០​ ព្រឹករហូតដល់​​ម៉ោង​ ៥:៣០ល្ងាច។​ ក្បួនដង្ហែនេះដែរត្រូវបានប្រារព្ធឡើងក្នុងគោលបំណងឆ្លើយតបទៅតម្រូវការរបស់អតិថិជនដែលចង់ស្គាល់ពីអត្ថប្រយោន៍របស់ Samsung Galaxy S6 និង S6 edge​ អោយកាន់តែច្បាស់ ក៏ដូចជាបង្ហាញឲ្យប្រជាជននៅកម្ពុជាយើងបានស្គាល់ទូរស័ព្ទមួយដែលកំពុងតែភ្ញាក់ផ្អើលពាសពេញពិភពលោកនាពេលបច្ចុប្បន្ន។​​ អតិថិជនជាច្រើនបានទទួលនូវក្រដាសចែកផ្សាយអំពីអត្ថប្រយោជន៍របស់ Samsung Galaxy S6 និង S6 edge ពីអ្នកតំណាងរបស់ក្រុមហ៊ុនសាមសុង។


អតិថិជនជាច្រើនមានភាពភ្ញាក់ផ្អើល ជាមួយនឹងរូបរាងដ៏ស្រស់ស្អាត របស់​ Samsung Galaxy S6 edge ដែលមានលក្ខណៈធំលើសពីធម្មតា ។ ជាមួយនឹងការសាកថ្មដែលមានលឿនជាងមុននិងថ្មកាន់បានយូរជាងមុន។ លើសពីនេះទៅទៀត Samsung Galaxy S6 និង Galaxy S6 edge  បានជ្រើសរើសយកកញ្ចក់ Corning Gorilla​ មកផលិតជារូបរាងដ៏អស្ចារ្យឡើងមក។​ កញ្ចក់ Corning Gorilla​ គឺជាកញ្ចក់ដែលមានភាពស្តែង និងធន់នឹងការបែកបាក់រួមទាំងការពារភាពឆ្កូតបានយ៉ាងល្អ។


Samsung Galaxy S6 និង Galaxy S6 Edge បានធ្វើការដាក់សម្ពោធដាក់លក់ជាផ្លូវការ នៅថ្ងៃចន្ទ ទី ២០ ខែ មេសា ឆ្នាំ ២០១៥​ នេះ។ អតិថិជនទាំងអស់អាចរកទិញបាន នៅគ្រប់បណ្តា ហាងលក់ទូរស័ព្ទទាំងអស់ក្នុងប្រទេសកម្ពុជា ។ អតិថិជនជាច្រើនពាន់នាក់បានកុម្ម៉ង់ទិញទូរស័ព្ទនេះទុកជាមុនដែលធ្វើឲ្យក្រុមហ៊ុនសាមសុងរំពឹងទុកថា Samsung Galaxy S6 និង Galaxy S6 Edge នឹងអាចចាប់យកចំណែកទីផ្សារ ធំនៅក្នុងប្រទេសកម្ពុជា។

អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភព លោក ផ្នែកបច្ចេកវិជ្ជាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូបគ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី  និង  របកគំហើញ  ឥត ឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់ តែ ប្រសើរ​ឡើង​នូវពិភព ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រ   ផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ ផ្ទះបាយ ម៉ាស៊ីន  ថតចម្លង  ប្រព័ន្ធ  LTE ឧបករណ៍វេជ្ជសាស្ត្រ  ឧបករណ៍  ផ្សេងៗប្រើប្រព័ន្ធអគ្គិសនី និងដំណោះ​ស្រាយផ្សេងៗប្រើប្រព័ន្ធ  LED  ។ យើង មានបុគ្គលិកចំនួន 307.000 នាក់ នៅទូទំាង 84 ប្រទេសដោយ​មាន​បរិមាណលក់ប្រចាំឆ្នាំ ចំនួន 196 ពាន់លានដុល្លារអាមេរិក។

ព័ត៌មានបន្ថែម សូមមើលគេហទំព័រ www.samsung.com និង global.samsungtomorrow.com

ប្រភព ៖ Samsung Cambodia

 


Tags: Samsung Galaxy Tab Samsung Tablet Cambodia Smartphone Hightech S6 edge