CamNews

ព័ត៌មានអន្តរជាតិ 

សោកនាដកម្ម លិចនាវា ទេសចរណ៍ Cruise Ship ស្លា​ប់កើនដល់ ៣៣១ នាក់ហើយ ភាគច្រើន ជាមនុស្សចាស់

ព័ត៌មានអន្តរជាតិ ៖ តួរលេខសរុប នៃជនរងគ្រោះ ៣៣១ នាក់ ត្រូវបានគេ  ដឹង ជាក់ច្បាស់ថាពិតជា បានស្លាប់បង់ជីវិត បន្ទាប់ពីនាវា Cruise Ship ក្រឡាប់លិច ដោយសារតែហេតុការណ៍ គ្រោះអាក្រក់ ព្យុះភ្លៀង នៅឯទន្លេ Yangtze កាលពីដើមសប្តាហ៍ថ្ងៃច័ន្ទ​នេះ នៅក្នុងប្រទេសចិន ។



ក្រុមការងារ ស្រោចស្រង់បានសម្រេចស្រង់ត្រឡប់មកវិញនិងផ្ងារឡើងវិញនូវនាវាក្រឡាប់លិចនាវា the Eastern Star នៅថ្ងៃសុក្រ ម្សិលមិញនេះបន្ទាប់ពីមន្រ្តីផ្លូវការលើកឡើង អោយដឹងថា ឱកាសនៃ ការរកឃើញ ក្រុមមនុស្សនៅរស់រានមានជីវិត គឺតិចតួច ស្តួច  ស្តើង​​ បំផុត ។  ​របាយការណ៍ បញ្ជាក់ អោយដឹង មនុស្សត្រឹមតែ ១៤ នាក់ ក្នុងចំណោម អ្នកដំណើរសរុប  ៤៥៦  នាក់  មានឱកាសនៅរស់ រានមានជីវិត ពីគ្រោះថ្នាក់លិចនាវា លើកនេះ ក្នុង  នោះ  ច្រើន ជាង ១០០ នាក់ នៅបន្តបាត់ខ្លួននៅ ឡើយ ។

របាយការណ៍ បញ្ជាក់អោយដឹងថា ៖ សោកនាដកម្ម​ លិចនាវាលើកនេះ​គឺជាសោកនាដកម្មលិចនាវា អាក្រក់បំផុត ក្នុងទំព័រ ប្រវត្តិសាស្រ្ត ចិន ក្នុងរយៈពេល ៦០ ឆ្នាំ​ចុងក្រោយ ៕

- អាន ៖ ស្លាប់កើនដល់ ៦៥ នាក់ ខណៈសម្រេចកាត់តួនាវា ដើម្បីស្វែងរក មនុស្ស នៅរស់


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong The Eastern Star