CamNews

ភាពយន្ត 

ខ្សែភាពយន្ត “Bleeding Steel” ដែល​កំពុងចាក់បញ្ចាំងគ្រប់រោងភាពយន្ត (មានវីដេអូ)

កំសាន្ត ៖ រឿង “Bleeding Steel” ដែលជារឿងចុងក្រោយរបស់លោក Jackie Chan នៅក្នុងឆ្នាំ ២០១៧ ជាប្រភេទរឿងបែប វិទ្យាសាស្រ្ត កំប្លែង លាយលំនឹង ឈុតឆាកប្រយុទ្ធគ្នា ដែលជាខ្សែភាពយន្តនៅចុងឆ្នាំ ២០១៧ ដែលមិនគួររំលង។ រឿង “Bleeding Steel”  និយាយអំពីជីវិតក្មេងស្រីម្នាក់ដែលបានបាត់បង់ជីវិតម្តងរួចទៅហើយ ប៉ុន្តែត្រូវបាន លោកដុកទ័រ Rick ​Rogers ​អ្នកស្រាវជ្រាវវិទ្យាសាស្រ្តម្នាក់បានស្រោចស្រង់ជីវិតនាងមកម្តងទៀត ដោយចាក់បញ្ចូលឈាមរបស់លោក ដែលមានសារធាតុពិសេសម្យ៉ាង ដែលអាចបន្តជីវិតនាងម្តងទៀត។ នាងមានថាមពលខ្លាំង និងអាចព្យាបាលរបួសដោយខ្លួនឯងងបានដោយមិនចាំបាច់ប្រើថ្នាំជួយសង្រ្គោះ ប៉ុន្តែអ្វីដែលនាងមិនអាចបញ្ជារបាន គឺសុបិន្តរបស់នាង ​នាងតែងតែមានសុបិន្តអំពីមនុស្សប្លែកមុខជាច្រើន ដែលនាងមិនដែលស្គាល់ពីមុន ហើយនាងក៏មិនដឹងមូលហេតុអ្វីដែរ ហើយវាចាប់ផ្តើមកាន់តែច្បាស់ទៅៗ រហូតដល់នាងមានអារម្មណ៍ថា ដូចនាងនៅក្នុងហេតុការណ៍ទាំងអស់នោះ។ ជីវិតស្ងប់សុខរបស់នាងត្រូវបានរុករានដោយមនុស្សមួយក្រុមដែលតាមចាប់នាងទាំងតែនាងមិនដែរស្គាល់ពួកគេពីមុនមក។​តែនាងតូចសំណាងល្អម្នាក់នេះក៏មានលោក Jackie Chan ដែលដើរតួរជាភ្នាក់ងារពិសេស Lin តាមជួយសង្រ្គោះនាងរហួត។​ប៉ុន្តែបើមានតែលោកម្នាក់មិនអាចយកឈ្នះពួកគេបានទេ ពេលនោះក៏មានក្មេងប្រុសម្នាក់មកជួយពួកគេដែរ​តែចុងក្រោយក៏លោក Jackie Chan មិនអាចយកឈ្នះពួកទាំងនោះបានរហូតដល់នាងតួចនោះត្រួវគេចាប់យកទៅបាត់។ចង់ដឹងថា តើ លោក Jackie Chan និងក្មេងប្រុសសង្ហារ ម្នាក់នោះអាចជួយនាងតូចបានទេសូមចូលរួមទស្សនារឿងដែលមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តចាប់ពី ថ្ងៃទី ២៨ ធ្នូ តទៅហើយ។

ទស្សនា Trailer នៅទីនេះ


ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕




ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited 


Tags: Movie Article Bleeding Steel