CamNews

តារា 

រឿងពិតទាំង ១០ ដែលអ្នកមិនដែលដឹង ពីតារា KPOP

តារា KPOP នីមួយៗ បានព្យាយាមខំប្រឹងប្រែងខ្លាំងណាស់ ក្នុងជីវិតអាជីព ជាតារាចំរៀង
របស់ពួកគេ ។ ក្នុងនោះ មានរឿងចំលែកជាច្រើន ដែលបានកើតឡើង សំរាប់ពួកគេពិតជា
មិនអាចបំភ្លេចបានឡើយ ។ ខាងក្រោមនេះ គឺជារឿងពិតទាំង ១០ ដែលអ្នកមិនដែលដឹង
ពីតារា KPOP ទាំងនេះ សូមអញ្ចើញទៅទស្សនាទាំងអស់គ្នា ៖


-Nickhun (2PM) ធ្លាប់បានហៅ អោយមកធ្វើជាស្វាមីក្លែងក្លាយ គូជាមួយ Ga In (Brown
Eyed Girls) តែត្រូវបានជំនួសដោយ Jo Kow (2AM) វិញពេលជិតចាប់ផ្តើមថត ក្នុងកម្មវិធី
We Got Married ។



-ក្នុងឆ្នាំ ២០០៩ Suzy ធ្លាប់ចូលប្រលងចំរៀងកម្មវិធី Mnet Superstar K តែធ្លាក់ទៅវិញក្នុង
វគ្គជំរុះជុំដំបូង តែសំណាងល្អ នាងត្រូវបានក្រុមការងាររបស់ ផលិតកម្ម JYP ចាប់អារម្មណ៍
ហើយក៏ទាក់ទង ធ្វើជាអ្នកហ្វឹកហាត់ រហូតដល់ចេញមុខក្នុងក្រុម Miss A ជាសមាជិក ដែល
ក្មេងជាងគេ ។



-Luhan (EXO) ត្រូវបានគេដាក់ឈ្មោះអោយថា Marilyn Manroe ដែលជាស្រីស្អាតបំផុតនៅ
ក្នុងរឿងមួយរបស់ អាមេរិចកាលពីជំនាន់មុន ។ Luhan ត្រូវបានគេដាក់ឈ្មោះនេះអោយ
ដោយសារតែមានមុខមាត់ស្រដៀង Marilyn Manroe ។



-Nana (After School) ជាអ្នកជំនាញកែសម្ភស្សម្នាក់ ហើយនាងក៏ជាសមាជិកនៃ សាមគម
អ្នកផាត់មុខពិភពលោកផងដែរ ។



-Rain ធ្លាប់បរាជ័យ ក្នុងការចូលប្រលងចំរៀង ១៨ ដងមុនពេលដែល Rain ក្លាយជាតារាល្បី ។



-Ga In ត្រូវបានសមាជិក ៣ រូបផ្សេងទៀត ជ្រើសរើសដោយផ្ទាល់ បន្ទាប់ពីនាង ធ្លាក់ចេញ
ពីការប្រកួត Battle Shinwa ។ ពេលនោះនាងបានរត់ទៅយំ នៅក្នុងបន្ទប់ទឹក ហើយត្រូវបាន
តាមរកឃើញដោយ អ្នកនិពន្ធ Ahn Jung Hoon ។ វាជាពេលមួយដែលនាងមិនអាចបំភ្លេច
ព្រោះវាបាននាំអោយនាង មានឱកាសចូលក្នុងក្រុម Brown Eyed Girls ។



-Mir (MBLAQ) ប្រាប់ថា គាត់មិនបានប្រលងចូល ផលិតកម្ម JTune ឡើយព្រោះម្ចាស់ផលិត
កម្ម គឺជាបងថ្លៃរបស់គាត់ ។ ចំណែករឿងមួយទៀតគឺ Mir ធ្លាប់លួចលក់ កូនគោរបស់ឱពុក
គាត់ ដោយប្រាប់អ្នកទិញថា គាត់យកមកលក់ជំនួសឱពុកគាត់ ។



-Bora (SISTAR) ប្រាប់ថា ពេលដែលនាងឡើងកម្មវិធី ទូរទស្សន៍ដំបូងបំផុត កម្មវិធី Golden
Ladder ក្នុងនាមជាបវរកញ្ញាប្រចាំសកលវិទ្យាល័យ Myeong Ji គឺជាថ្ងៃតែមួយ ដែលឱពុក
របស់នាង បានស្លាប់ដោយសារជំងឺ មហារីក្រពះរ៉ាំរ៉ៃជាយូរមកហើយ ។



-ក្នុងពេលរៀននៅបថមសិក្សា Taecyeon (2PM) បានសារភាពស្នេហ៍ជាលើកដំបូង ដោយ
ចិញ្ចៀន ២ វង់គឺប្រាក់និងមាស ដោយចិញ្ចៀនមាស គឺជាចិញ្ចៀនរៀបការរបស់ ម្តាយគាត់ ។



-ម្តាយរបស់ Hana ធ្វើជាអ្នកចំរៀងក្នុងឆ្នាំ ១៩៨០ ចំណែកឱពុករបស់នាង ធ្វើជាសន្តិសុខ ។



-ក្នុងពេលរៀនបថមសិក្សា Yoseob ត្រូវបានសាលា ខលហៅអាណាព្យាបាលមកផ្ទះ ដោយ
សាររកឃើញ គ្រូម្នាក់ពាក់សក់ក្លែងក្លាយ ហើយប្រាប់គេពេញសាលា ។

 

ព័ត៌មានកំសាន្តផ្សេងៗ ដ៏សំបូរបែបទូទាំងពិភពលោកដែលអ្នកអាចចូលចិត្ត ៖

-លេចធ្លាយរូប JUSTIN BIEBER ស្រាតកាន់ហ្គីតាច្រៀងអោយ ជីដូនរបស់ខ្លួនស្តាប់
-DISNEY និង PIXAR ចូលដៃគ្នា នាំយកសត្វដាយណូស័រ ផលិតជាភាពយន្តខ្នាតធំ
-ទៅមើលការវិវត្តន៍ ស្ទីលសំលៀកបំពាក់របស់ G-DRAGON
-ក្រលេកមើលសម្រស់ បវរកញ្ញាហុងកុង ក្នុងឈុតប៊ីគិនី 

 


ដោយ ៖ លីលី
ប្រភព ៖ allkpop 


Tags: kpop star group band idol snsd girls day fx miss a sistar 2ne1 iu 4minute kara secret