CamNews

តារា 

CL ក្រុម 2NE1 នឹងចេញច្រៀងទោលក្នុងព្រឹត្តិការណ៏ប្រគុំតន្ត្រី នៅសហរដ្ឋអាមេរិក ក្នុងពេលឆាប់ៗនេះ

CL នឹងចេញច្រៀងចំរៀងទោល នៅក្នុងសហរដ្ឋអាមេរិក នៅដើមឆ្នាំក្រោយ ក្រោមការ គ្រប់គ្រងរបស់ Scooter Braun ។ បើតាមប្រព័ន្ធផ្សព្វផ្សាយប្រទេសកូរ៉េ CL បានបញ្ចប់ការថតបទចំរៀងជាច្រើន សំរាប់ album ដែលនឹងចេញ ក្នុងពេលខាងមុខនេះ។





បទ ” baddest female”  នឹងត្រូវចាត់ចែងដោយ Scooter Braun គាត់មិនត្រឹមតែជាអ្នកចាត់ចែងរបស់ PSY ប៉ុណ្ណោះទេ រួមមាន តារាល្បីៗជាច្រើនដូចជា Justin Bieber   Ariana Grande  និងតារាដទៃទៀតជាច្រើន ផងដែរ។ ដោយមាន ការជំរុញពីក្រោយ របស់ Scooter Braun ការច្រៀងទោលរបស់ CL ដែលនឹងប្រព្រឹត្តទៅ នៅក្នុងសហរដ្ឋអាមេរិក ពោរពេញ ទៅដោយការរំពឹងទុកយ៉ាងខ្លាំង។ Scooter Braun មិនត្រឹមតែមាន ចំណាប់អារម្មណ៏ចំពោះម៉ូដសំលៀកបំពាក់របស់នាង ប៉ុណ្ណោះទេ ថែមទាំងចាប់អារម្មណ៏លើ សមត្ថភាព rap របស់នាងយ៉ាងខ្លាំងផងដែរ។

 

 

 


ប្រែសំរួលដោយ៖  ដាណា
ប្រភព៖  koreaboo 

 

 


Tags: CL kpop solo us