CamNews

តារា 

ដំណឹងល្អសម្រាប់ហ្វេនរឿង បុព្វេសន្និវាស

ថៃ ៖ មានមនុស្សមិនតិចនោះទេ ដែលស្គាល់រឿងបុរាណលាយជាសម័យ ដែលមានចំណងជើងថា "បុព្វេសន្និវាស" ។ ហើយពេលនេះមានដំណឹងល្អបានឲ្យដឹងថា គេនឹងបង្កើតកម្មវិធីសម្រាប់ជួបជុំហ្វេនៗនៅឯប្រទេសថៃ ។ 

ដោយសារតែទទួលបាននូវការគាំទ្រច្រើន ដូច្នេះហើយទើបស្ថានីយ៍ទូរទស្សន៍បានតាំងចិត្តបង្កើតការជួបជុំជាមួយនិងអ្នកគាំទ្រនេះឡើង ។ ប្រភពផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា ការជំនួបជាមួយអ្នកគាំទ្រនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ០៥ និងថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០១៨ នៅវេលាម៉ោង ៧ និង ៣០នាទី ដែលមានទីតាំងនៅ Royal Paragon Hall ប្រទេសថៃ ។ 

សម្រាប់អ្នកគាំទ្រដែលចង់កក់សំបុត្រគឺអាចកក់បានតាមរយៈ Counter Service All Ticket នៅ 7-Eleven or www.allticket.com ។ ហើយនៅក្នុងនោះផងដែរ​ គឺមានតារាសម្តែងនៅក្នុងរឿងបុ​ព្វេសន្និវាស ដូចជា លោក Punjan Prama, Louis Scott, Pope Thanawat និងនាង Prang Kannarun, Bella Ranee និងនាង Susi Susira​ ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Pope thanawat Bella ranee