CamNews

តារា 

ខាត់ សុឃីម យក​​​កូ​ន​​ស្រី ខាត់ ស្រីវង ទៅ​អួត​ប្រៀប​ធៀប ជា​មួយ​​កូន​តារា​ហ្វីលីពីន.!

(ភ្នំពេញ)៖ តារាស្រីពហុជំនាញ ក្រសោបបានទីផ្សារសិល្បៈច្រើនជាងគេ​ អ្នកនាង ខាត់ សុឃីម ថ្មីៗនេះ ​បាន​យក​រូបថតក្មួយស្រី ត្រូវជាកូនរបស់អតីតតារាសម្តែងនាង ខាត់ ស្រីវង ដាក់ភ្ជាប់ជា​មួយគ្នា កូនស្រី​តារាហ្វីលីពីនម្នាក់ រួចសរសេរបង្ហោះ នៅលើហ្វេសប៊ុក ធ្វើការប្រៀបផ្ទឹមប្រដូចក្មួយរបស់ខ្លួន ទៅនឹងកូនស្រីតារាហ្វីលីពីន។

អ្នកនាង ខាត់ សុឃីម បានសរសេរភ្ជាប់មកជាមួយ រូបថតក្មួយស្រីកូននាង ខាត់ ស្រីវង និងកូន​ស្រី​តា​រាហ្វីលីពីនថា «យ៉ាងណាទេខ្ញុំ ម៉ែឪគេអត់ដឹងខ្លួនផង យករូបកូនគេមកផុស តិចគេយកទោសទៅ? ណា(នរណា)យកទៅស្ងោទៅអាំងអី ស្រេចតែគេចុះ អត់ខ្វល់សំខាន់ អ៊ុំមានក្មួយ cute love pink pink »។

ជាមួយគ្នានេះ បន្ទាប់ពីអ្នកនិយមលេងបណ្តាញ សង្គមហ្វេសប៊ុកឃើញការបង្ហោះរូបក្មួយស្រី ប្រៀបផ្ទឹមជាមួយកូនតារាហ្វីលីពីន ពីសំណាក់តារាខ្មែរ អ្នកនាង ខាត់ សុឃីម មានការសរសេរ Com ment ដោយខ្លះគិតថាក្មួយស្រី ខាត់ សុឃីម កូនរបស់នាង ខាត់ ស្រីវង មានទម្រង់មុខ​ប្រ​ហាក់ប្រហែលគ្នា ជាមួយកូនស្រី តារាហ្វីលីពីន។ ដោយឡែកមួយចំនួនទៀត​បានសរសេរថា មិនដូចគ្នាទេ ​តែមានលក្ខណៈពិសេស ត្រង់ស្រស់ស្អាតម្យាងម្នាក់។

គួររំឭកថា អតីតតារាចម្រៀង និងកំប្លែងដែលត្រូវមហាជន បានស្គាល់យ៉ាងច្បាស់ថា ត្រូវ​ជា​ប្អូន​ស្រី​​​​បង្កើ​​ត​របស់ ​តារាពហុជំនាញអ្នកនាង ​ខាត់ សុឃីម គឺអ្នកនាងខាត់ ស្រីវង កាលពីកន្លងមក​នេះ បានផ្តល់​កំណើតឲ្យក្មេងស្រី ដ៏ផូរផងម្នាក់ បន្ទាប់ពីរៀបអាពាហ៍ពិអាហ៍ ផ្លូវការតាមគន្លងប្រ​ពៃណី​ ជាមួយបុរសជា​ស្វា​មី​វ័យជាង៤០ឆ្នាំ​ប្លាយ ជា​អា​ណិក​ជនខ្មែរ​អា​មេរិកអស់រយៈពេលជាង៤ឆ្នាំ​ មកហើ​យ​​។ ការទទួលបានកូនស្រីស្រស់ស្អាតម្នាក់ ដាក់ឈ្មោះថា pink pink ធ្វើឲ្យអ្នកនាង ខាត់ ស្រីវង និងស្វា​មី​រំភើបចិត្ត យ៉ាងខ្លាំង​៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Khat sokhem Star news local news