CamNews

តារា 

មិត្តស្រីលោក Mario ធ្វើឲ្យក្រុមអ្នកគាំទ្រភ្លឺភ្នែក ព្រោះពាក្យថា មុខមាត់អាក្រក់

តារាថៃ ៖ ភាពស្រស់ស្អាតរបស់មនុស្សម្នាក់មិនបានសំដៅទៅលើត្រឹមតែភាពស្រស់ស្អាតនៅខាងក្រៅនោះទេ បើយើងលើកយកនិយាយអំពីនាង JunJera Junpitakchai ដែលមិត្តស្រីនាពេលបច្ចុប្បន្នរបស់លោក Mario Maurer នាងតែងតែត្រូវបានគេហៅថា ជាមនុស្សស្រីម្នាក់ដែលមិនសាកសមជាមួយនិង លោក Mario ព្រោះមុខអាក្រក់ មិនសូវមានកេរ្តិ៍ឈ្មោះល្បី បើប្រៀបធៀបជាមួយបុរសសង្ហាវ័យ ២៧ ឆ្នាំ ហាក់បីដូចជាមានសភាពខុសគ្នាឆ្ងាយណាស់ ពោលគឺមិនសាកសមជាមួយនិងគ្នាឡើយ ។ 

ក្រោយផ្ទុះពាក្យចចាមអារាមជាច្រើន ព្រមទាំងការប្រឆាំងរបស់ Fans ជាច្រើន ក្នុងនាមនាង JunJera Junpitakchai ហៅ Janjira Janjira ជាមិត្តស្រីរបស់លោក Mario ក៏បានធ្វើឲ្យក្រុមមនុស្សដែលជាអ្នកដែលធ្លាប់គាំទ្រសង្សាររបស់នាង ភ្លឺភ្នែកព្រោះពាក្យថា មុខមាត់អាក្រក់របស់នាង ។ គួរបញ្ជាក់ឲ្យដឹងថា មនុស្សម្នាក់ៗថ្វីត្បិតតែកើតមកមុខមាត់មិនស្អាត ប៉ុន្តែចិត្តរបស់ពួកគេគឺស្រស់ស្អាត និងបរិសុទ្ធជាទីបំផុត​ ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ gossipstar បានឲ្យដឹងថា កាលពីថ្ងៃទី ២១ ខែតុលានេះ តារាស្រីរូបនេះបានចំណាយពេលវេលាដ៏មានតម្លៃរបស់នាង ដើម្បីធ្វើការចែកជូន បូកាន់ទុក្ខ ទៅដល់ប្រជាជនថៃនៅមុខព្រះបរមរាជវាំង ស្របពេលដែលតារាផ្សេងក៏បានធ្វើឲ្យរៀបចំធ្វើការងារសង្គមយ៉ាងដុតដៃដុតជើងផងដែរ នេះអាចបញ្ជាក់បានថា​ ទង្វើរបស់នាង JunJera ពិតជាធ្វើឲ្យអ្នកដែលធ្លាប់តែរិះគន់រូបនាង ប្រែជាកោតសរសើរមិនដាច់ពីមាត់ទៅវិញ ម្យ៉ាងវិញទៀតលោក Mario ក៏ធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ដែរថា​ លោកស្រលាញ់មិត្តស្រីខ្លាំងព្រោះតែទង្វើល្អរបស់នាង ៕

-ចុចអាន ៖ តើសង្សារចាស់ និងសង្សារថ្មីរបស់លោក Mario ម្នាក់ណាស្អាតជាង?

-ចុចអាន ៖ ការពិតចឹងសោះ!! មិត្តស្រីមុខអាក្រក់របស់លោក Mario ចេញមុខបកស្រាយ រឿង នាងនាំលោក Mario ទៅជួបឪពុកម្តាយ










 


ប្រែសម្រួល ៖ គន្ធា


ប្រភព​ ៖ gossipstar


Tags: Mario Maurer ​ Janjira Janjira JunJera Junpitakchai