CamNews

តារា 

តោះ ទៅមើល ប្លង់ដំបូង ថតខ្សែភាពយន្តថ្មី របស់នាង Angelina Jolie នៅទឹកដី បុរីអង្គរ ខេត្តសៀមរាប

ព័ត៌មានកំសាន្ត ៖ តារាសម្តែងស្រីល្បីឈ្មោះ នៃ​​  វិស័យភាពយន្ត​  ហូលីវូដ  ពោល នាង Angelina Jolie ប៉ុន្មានខែកន្លងមកនេះ ធ្លាប់បានបង្ហាញវត្តមាន   របស់ខ្លួនជាច្រើនលើកច្រើនសា ក្នុងទឹកដី ព្រះរាជាណាចក្រកម្ពុជា ក្នុងបេសកម្មគម្រោងចុងក្រោយ  របស់នាង នោះគឺ ថតខ្សែភាពយន្ត នៅ លើទឹកដីអច្ឆរិយៈ នៃស្រុកខ្មែរ ផ្ទាល់តែម្តង ។


ដូច្នេះ ​ ឆ្លៀតនៅក្នុងឱកាសនេះ សារព័ត៌មានយើងខ្ញុំ សូមនាំអារម្មណ៍ទស្សនិកជន ប្រិយមិត្ត មិត្ត អ្នកអានទាំងអស់គ្នា ទៅទស្សនាឈុតដំបូងនៃខ្សែភាពយន្ត     ពី  Studio សហរដ្ឋអាមេរិក Netflix ដែលគ្រោងនឹងថតជាឈុតឆាកដំបូងគេ នៅឯទឹកដី បុរីអង្គរ នាខេត្តសៀមរាប ពោលទីនោះផ្ទាល់ នឹងក្លាយទៅជាឈុតឆាកដំបូងគេបង្អស់ ក្នុងការផលិតខ្សែភាពយន្ត កំពូលពីនាង Angelina Jolie ដែលមានចំណងជើងថា First They Killed My Father: A Daughter Of Cambodia Remembers


គួរបញ្ជាក់ថានាង Angelina Jolie ច្រើនជាងការដឹកនាំសម្តែងដោយផ្ទាល់នៃក្រុមការងារផលិតខ្សែ ភាពយន្តជាច្រើនពាក់នាក់ នាង Angelina ក៏ជាសហនិពន្ធខ្សែភាពយន្ត   ដូចគ្នាដែរ ក្នុងនោះ កូន ប្រុសច្បងរបស់នាង​​ ដែលមានឈាមជ័រ ជាខ្មែរ នោះ ក៏ចូលរួមផលិតខ្សែភាពយន្ត ដូចគ្នាដែរ ។

ប្រភពសារព័ត៌មាន ពីប្រទេសអង់គ្លេសអោយដឹងថា ក្រុមការងារផលិតខ្សែភាពយន្ត បច្ចុប្បន្នភាព កំពុងតែមមាញឹកជាខ្លាំង ក្នុងការរៀបចំខ្ទម អោយ    ដូច  ទៅនឹងភូមិធម្មជាតិ ពីសម័យបុរាណ ។ ស្ថិតនៅក្នុងវ័យ ៤០ ឆ្នាំ នាង Angelina នឹងមានវត្តមាននៅ  ក្នុងប្រទេសកម្ពុជា ចាប់ពីពេលនេះត ទៅ រហូតដល់ចុងខែ​កុម្ភៈឆ្នាំ ២០១៦ ដើម្បីបំពេញបេសកម្មការងារ ផលិតខ្សែភាពយន្តចុងក្រោយ របស់នាងលើកនេះ ។ គួរបញ្ជាក់ថា ភាពយន្ត ​នេះ នឹង​ត្រូវ ​​ផលិត​ដោយ​ផ្អែក​លើ​សៀវភៅ​​រឿង​​ពិត​របស់​អ្នក​និពន្ធ និង  ​សកម្មជន​ សិទ្ធិ​មនុស្ស​កម្ពុជា លឿង អ៊ឹង ដែល​បាន​រួច​ជីវិត​យ៉ាង​លំបាក​វេទនា​ក្នុង​សម័យ​ខ្មែរ​ក្រហម ដែលមានចំណងជើងថា "First They Killed My Father: A Daug - hter of Cambodia Remembers", "ពីការចងចាំក្មេង ស្រី  កម្ពុជា ដំបូងពួកគេបានសម្លាប់ឪពុក របស់ខ្ញុំ" ខណៈខ្សែភាពយន្តនេះផ្ទាល់ នឹង មានការសហការ ចូលរួមដោយផ្ទាល់ ពី សំណាក់ ផលិត ករខ្សែភាព យន្ត កម្ពុជា ជា​ម្ចាស់​ស្នាដៃ​ភាពយន្ត  ​ជាប់​បេក្ខភាព​ដណ្ដើម​ពាន​រង្វាន់ Oscar “The Missing Picture” , "The Sea Wall" លោក រិទ្ធី ប៉ាន់ ។ ភាពយន្ត  "First They Killed My Father: A Daughter of Cambodia Remembers", នឹងមានវត្តមានជាផ្លូវការ ចុងឆ្នាំ ២០១៦។

ច្រើនជាងធ្វើការផលិតភាពយន្តរួមគ្នា រវាង Jolie Pitt ជាផលិតករភាពយន្ត អ្នកស្រី លឿង អ៊ឹង ជា អ្នកសរសេរ Script លោក លោក រិទ្ធី ប៉ាន់ ជាផលិតករខ្សែភាពយន្ត ក្នុងនោះក៏មាន Maddox Jolie Pitt មួយរូបដូចគ្នាដែរ ដែលជាកូនចិញ្ចឹមនាង Angelina ពី  ប្រទេសកម្ពុជា ។ "First They Killed My Father"  គឺជាដំណើររឿងពិត នៅសម័យខ្មែរ ក្រហម របស់   លោកស្រី  លឿង អ៊ឹង ពោល ជា ប្រវត្តិដ៏កំសត់ នៅរបបប៉ុលពត ។

ស្រ្តីម្នាក់ ជាពលរដ្ឋក្នុងស្រុក រស់នៅទឹកដី បុរីអង្គរ នៃ   ខេត្តសៀមរាប ដែលត្រូវបានក្រុមការងារ ផលិតខ្សែភាពយន្ត ជួលអោយចូលរួមសម្តែងនោះ គូសបញ្ជាក់អោយដឹងថា ខ្សែភាពយន្តថ្មី នាង Angelina Jolie ពិតជាផ្តល់ឱកាសការងារ ដ៏ច្រើន  លើសលប់ ដល់ប្រជាពលរដ្ឋនៅក្នុងភូមិ ។ ជា ការពិត ពលរដ្ឋក្នុងភូមិ ច្រើនជាង ១០០ នាក់ ត្រូវក្រុម   ការងារផលិតខ្សែភាពយន្ត ជួយអោយធ្វើ ការងារផលិតខ្សែភាពយន្ត តួយ៉ាង ច្រើនជាង ចូលសម្តែង​ ពួកគេត្រូវរៀបចំ ឈុតឆាកខ្ទមស្រែ ក៏ ដូចជាវាលស្រៃ វាលចំការចេក និងចំការដំឡូងជាដើម ។ មិនត្រឹមតែ ប៉ុណ្ណោះ ពួកគេក៏ចូលរួមចំ ណែកក្នុងការផលិតអោយបាននូវឈុតសម្លៀកបំពាក់ ពីសម័យ ប៉ុល  ពត  ដូចគ្នាដែរ ។ អ្នករាល់ គ្នាទទួលបានប្រាក់កម្រៃ ចន្លោះពី ១៥ ទៅ ២៥ ដុល្លារក្នុងមួយថ្ងៃ វាគឺជាប្រាក់ចំណូលមួយដ៏ល្អ ប្រសើរជាខ្លាំងដល់អ្នករាល់គ្នាំ ។ លោកស្រីបន្តអោយដឹងថាខ្សែភាពយន្តនេះពិតជាល្អខ្លាំងណាស់ សម្រាប់ពលរដ្ឋក្នុងភូមិ ពីព្រោះថា រដូវច្រូតកាត់ប្រមូលផល ចប់តាំងពី ១ ខែមុនមកម្ល៉េះ ដូច្នេះ ពលរដ្ឋភាគច្រើន ខ្វះការងារធ្វើ ខ្វះកម្រៃចិញ្ចឹមជីវិត ប៉ុន្តែ ការផលិត   ខ្សែភាពយន្ត បានជួយពួក យើងជាច្រើន ដោយផ្តល់ប្រាក់កម្រៃ តាមរយៈការបំពេញការងារ ។

គួររំឮកថា ខ្សែភាពយន្ត "First They Killed My Father: A Daughter of Cambodia Remembers", "ពី  ការ  ចងចាំក្មេង ស្រី  កម្ពុជា ដំបូងពួកគេបាន សម្លាប់ ឪពុករបស់ខ្ញុំ" ឈុតឆាកភាគច្រើនថត នៅក្នុងទឹកដី បុរីអង្គរ នៃខេត្តសៀមរាប ក្នុងនោះ ក្រុមការងារ  ផលិត មានចំនួន​ ចន្លោះពី ២០០០ ទៅ ៣០០០ នាក់ ទាំងអស់គ្នា សុទ្ធសឹងជាជនជាតិខ្មែរ​៕

- អាន ៖ ដឹងអត់ រឿងថ្មី Angelina Jolie ចាប់ផ្តើម ថតសប្តាហ៍ក្រោយនៅសៀមរាបអង្គរ នៅស្រុកពួក នៅប្រាសាទអង្គរ នៅ...



ប្រែសម្រួល ៖ កុសល

ប្រភព ៖ ដេលីម៉ែល


Tags: Int news Star news Breking news Hollywood Angelina Jolie Khmer Rouge