CamNews

តារា 

ធ្លាប់តែធាត់អាក្រក់គ្មានស្រីណាចង់មើលមុខ ដល់ពេលនេះស្លៀកពាក់ឡូយហើយ ស្គមសង្ហាទៀត អ្នកណាមិនចាប់អារម្មណ៏

ព័ត៌មានកំសាន្ត ​៖ ធ្លាប់តែជាមនុស្សដែលស្រីៗមិនបានយកភ្នែកមើល និងមិនបានចាប់អារម្មណ៏ឬទុកក្នុងចិត្តទាល់តែសោះ ប៉ុន្តែពេលនេះបែរជាក្លាយជាបុរសសង្ហាដោយមិននឹកស្មានមិនដល់ទាល់តែសោះ ។ វាគឺជារឿងមួយដែលអស្ចារ្យខ្លាំងណាស់ ដែលមនុស្សម្នាក់ចេះឈឺចាប់ដោយសារតែពាក្យរិះគន់ ដោយកែប្រែខ្លួនឲ្យបានល្អប្រសើរជាមុន ។ 

តារាកំប្លែងថែរូបនេះ រូបរាងធាត់ មានក្បាលពោះធំៗ ធ្វើឲ្យអ្នកមើលទប់សំណើចមិនបាន ប៉ុន្តែពេលនេះតារាសម្តែងក្នុងរឿង "ល្បែងស្នេហ៍" ពេលនេះមិនដូចពីមុននោះទេ គាត់សង្ហាសឹងមើលមិនស្គាល់ទៅហើយ ដោយប្តូរពីរូបរាងធំអាក្រក់មកជាបុរសសង្ហា ជាពិសេសស្រីៗសម្លឹងរូបលោកមិនដាក់ភ្នែកឡើយ ។

ការឈឺចាប់ដោយសារតែពាក្យរិះគន់របស់អ្នកដទៃបានធ្វើឲ្យលោក Jack fanchan ប្តូរផ្លាស់ខ្លួនឯងដោយខិតខំហាត់ប្រាណ នៅពេលដែលគាត់ទំនេរពីការងារ ដើម្បីបង្ហាញឲ្យអ្នកដទៃឃើញថា រូបគាត់អាចធ្វើបាន ហើយក៏ដើម្បីសុខភាពរបស់គាត់ផងដែរ ។ នៅទីបំផុតការខិតខំប្រឹងប្រែងរបស់តារាកំប្លែងរូបនេះមិនឥតប្រយោជន៍នោះទេ​ ៕

-ចុចអាន ៖ មិនគួរឲ្យជឿ! តារាសម្តែងរាងធាត់អាក្រក់រូបនេះ​ ស្រាប់ប្រែជាស្គមសង្ហារហូតនិយាយលែងចេញ!

រូបថតនាពេលបច្ចុប្បន្ន 








រូបថតកាលពីពេលនៅធាត់






ដោយ​ ៖  គន្ធា


ប្រភព ៖ IG