CamNews

តារា 

មិនគួរឲ្យជឿ! តារាសម្តែងរាងធាត់អាក្រក់រូបនេះ​ ស្រាប់ប្រែជាស្គមសង្ហា រហូតនិយាយលែងចេញ!

ព័ត៌មានកំសាន្ត ៖​ តារាសម្តែងនិងជាតារាកំប្លែងមួយដួងប្រចាំប្រទេសថៃ លោក Jack Fanchan ពិតជាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេសដោយសារតែ ភាពក្រមិចក្រមើម ដែលបណ្តាលឲ្យទស្សនិកជនទទួលបានភាពរីករាយពេលទស្សនាការសម្ដែងរបស់លោក ។

ភាពកំប្លែងរបស់លោកក៏បានដោយសារតែរូបរាងធាត់ មានក្បាលពោះរបស់លោក ធ្វើឲ្យអ្នកមើលទប់សំណើចមិនបាន ប៉ុន្តែពេលនេះតារាសម្តែងក្នុងរឿង "ល្បែងស្នេហ៍" ពេលនេះមិនដូចពីមុននោះទេ គាត់សង្ហាសឹងមើលមិនស្គាល់ទៅហើយ ដោយប្តូរពីរូបរាងធំអាក្រក់មកជាបុរសសង្ហា ឬ អាចនិយាយបានថា ជាបុរសសង្ហាក្នុងក្តីស្រម៉ៃរបស់មិត្តនារីៗថែមទៀតផង ។

ដោយយោងតាមរូបថតតាមរយៈគណនី Instagram ផ្ទាល់របស់លោកបានឲ្យដឹងថា លោកបានបង្ហាញរូបភាពរបស់លោក ក្នុងរាងកាយមាំមួនស្រស់សង្ហាជាងមុន ដោយសារតែការហាត់ប្រាណជាប់ជាប្រចាំ ភាពធាត់ម៉ាប់ដែលជាសំណើចរបស់អ្នកដទៃ បានធ្វើឲ្យរូបលោកផ្ទាល់តាំងចិត្តក្នុងការសម្រកទម្ងន់ រហូតសម្រេចក្តីសុបន្តិ ៕ 

រូបថតពេលបច្ចុប្បន្ន 







រូបថតពីមុន 





ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ IG