CamNews

កីឡាអន្តរជាតិ 

ប្រទះពាក្យសម្ដីផ្ទាល់របស់អាជ្ញាកណ្ដាល នៃការប្រកួតរវាង ប៉ាក់គីអៅ នឹង Floyd

ព័ត៌មានកីឡា៖ ថ្វីត្បិតតែការប្រកួតបានកន្លងផុត ហើយក៏ពិតមែន ប៉ុន្ដែមន្ទិលសង្ស័យនៅតែកើតមាន​បន្ដ​បន្ទាប់មិនចេះអស់ មិនចេះហើយផងដែរ មិនត្រឹមតែប៉ុណ្ណោះទៀតសោត ក៏មានមតិជាច្រើនក៏បានលើក​ឡើងទាក់ទងនឹងការប្រកួតនេះ ។ 

យោងតាមការចុះផ្សាយពីគេហទំព័រមួយបានចុះផ្សាយឲ្យដឹងថា លោក Kenny Bayless ដែលជាអាជ្ញាកណ្ដាលក្នុងការប្រកួតរវាង ប៉ាក់គីអៅ នឹងFloyd បានមានប្រសាន៍អះអាងពីការប្រកួតនោះថា គឺជាការ​ប្រកួតដែលល្អ ត្រឹមត្រូវ។ 

Floyd Mayweather បានយកឈ្នះលើ Manny Manny Pacquiao ដោយពិន្ទុ ប៉ុន្ដែសម្លេងនៃការគាំទ្រជាច្រើនមិនបានពេញចិត្ដនឹងការសម្រេចរបស់ ចៅក្រមនោះឡើយ ដោយហេតុជាក់ស្ដែងក្នុងកំលុងការប្រ​កួត គេមើលឃើញថា Floyd​​ ចូលចិត្ដឱប និង រត់គេចពេញសង្វៀនប្រកួតខ្លាំងណាស់ ខណៈដែល ប៉ាក់​គី​អៅ​ ព្យាយាម​ដេញតាមវាយប្រហារ។ 

លោក Kenny Bayless បានបកស្រាយផងដែរថា រឿងនេះពិតជាកើតមានមានក្នុងពេលប្រកួត ប៉ុន្ដែគាត់ក៏បាន​ប្រាប់ទៅ Floyd ឲ្យឈប់ធ្វើដូច្នេាះ ហើយគេក៏លះបង់ បន្ទាប់ពីនោះការប្រកួតប្រព្រឹត្ដទៅធម្មតា។ 

ទន្ទឹមនឹងនោះផងដែរ Floyd ក៏បានពន្យល់ពីគម្រោងដែលគាត់បានខ្លួនត្រៀមចូលវ៉ៃជាមួយ ប៉ាក់គីអៅ គឺថា នៅ​ពេល​ដែល ប៉ាក់គីអៅ ព្យាយាមកាន់តែដើរចូលមក គាត់នៅតែបន្ដការម៉ាត់ និង ឆ្មក់ជាបន្ទាប់ ហើយនៅពេលដែល គេ​កាន់តែចូលគៀក គឺគាត់ គ្រលាស់ខ្លួនចេញថយក្រោយ។ ហើយគាត់ក៏ដឹងថា អ្នកគាំទ្រជាច្រើន មិនពេញចិត្ដនឹង យុទ្ធសាស្រ្ដ​បែបនេះនោះទេ ប៉ុន្ដែអាជ្ញាកណ្ដាល និយាយថា ទាំងនោះគឺជា​យុទ្ធសាស្ដ្រដែលអាចប្រើបានក្នុងការប្រកួត ។

បន្ថែមពីលើនោះទៅទៀត អាជ្ញាកណ្ដាលបាននិយាយថា ក្នុងទស្សនៈរបស់គាត់ ការប្រកួតនេះគ៏ពិតជា​ត្រឹមត្រូ​វល្អប្រសើរណាស់ ហើយកីឡាករទាំងពីរ ក៏បានប្រើយុទ្ធសាស្រ្ដរៀងៗខ្លួនផងដែរសម្រាប់ការប្រកួតនេះរហូតចប់ទឹក ។ 

អាន៖ ប៉ាក់គីអៅ ប្រតិកម្មនឹងពាក្យសម្ដីរបស់ Floyd ដោយអះអាងថា ជាកីឡាករកំសាក

ដោយ៖ អឿ អ៊ុយ

ប្រភព៖ abs-cbnnews


Tags: boxing news Manny Pacquiao Floyd