CamNews

គ្រោះថ្នាក់ 

វីដេអូ បាញ់សម្លាប់ស្វាឪ ទម្ងន់ ១៨០ គ.ក ដើម្បីសង្គ្រោះ កុមារតូច ក្រោយធ្លាក់ចូលរបាំងការពារ (មានវីដេអូ)

គ្រោះថ្នាក់ ៖ ស្ត្រីជាម្តាយ ដែលកូនតូចរបស់ខ្លួន បានធ្លាក់ចូលទៅក្នុងរបាំងការពារ ស្វាឪ នៅឯសួន សត្វសហរដ្ឋអាមេរិកនោះ ដែលជាលទ្ធផលស្វាឪមួយក្បាល ត្រូវបាញ់សម្លាប់នោះ លោកស្រីគូស បញ្ជាក់ឲ្យដឹងថា វាគឺជាគ្រោះថ្នាក់រន្ធត់មួយដែលបានកើតឡើង។ គួររំឮកថា ករណីគ្រោះថ្នាក់លើក នេះកូនក្មេងតូចវ័យ ៤ ឆ្នាំធ្លាក់ចូលរបាំងការពារស្វាឪ រហូតដល់ថ្នាក់ឈានទៅបាញ់សម្លាប់ ស្វាឪ ក្នុងគោលបំណងសង្គ្រោះក្មេងប្រុស បាននាំមកនូវការផ្ទុះឡើងការរិះគន់ ក៏ដូចជា ភាពចម្រូងចំរាស់ ពីសកម្មជនសិទ្ធសត្វ និង ពីសំណាក់ អាណាព្យាបាល។ 



អំឡុងថ្ងៃសៅរ៍កន្លងទៅនេះ ក្រុមអ្នកចូលទស្សនាសួនសត្វ Cincinnati មានការភ័យរន្ធត់ និង តក់ ស្លុតជាខ្លាំង ដែលបានឃើញ ក្មេងប្រុសវ័យ ៤ ឆ្នាំម្នាក់ធ្លាក់ចូលទៅក្នុងរបាំងការពារ ស្វាឪ ។ ដូច ដែលបានឃើញនៅក្នុងឃ្លីបវីដេអូ ស្វាឪ ដែលមានវ័យ ១៧ ឆ្នាំ និងមានទម្ងន់ដល់ទៅ ១៨០ គ.ក នោះ វាមានឈ្មោះថា Harambe បានចាប់អូស កុមារតូច រយៈចម្ងាយជាច្រើនម៉ែត្រ ។ ជាការពិត ក្មេងប្រុសតូចបានធ្លាក់ចូល របាំងការពារ ស្វាឪ រយៈពេល ១០នាទីដោយពុំមានហានិភ័យអ្វី ប៉ុន្តែ ក្រោយមកទៀត ក្មេងតូចត្រូវបានជួយសង្គ្រោះ ក្រោយពី ស្វាឪ ទម្ងន់ ធ្ងន់ ត្រូវបានក្រុមការងារសួន សត្វបាញ់សម្លាប់ ។ 



បើទោះបីជាពេលខ្លះ សភាពការណ៍ ហាក់បង្ហាញថា ស្វាឪមួយក្បាលនោះ ការពារ ក្មេងប្រុសតូច ប៉ុុន្តែ ក្បាលក្មេងប្រុស រងនូវការប៉ះទង្គិច ទៅនឹងបេតុង បន្ទាប់ពីត្រូវបានស្វាឪ ចាប់អូស ដូច្នេះភ្លាម ៗក៏មានការសម្រេចចិត្ត បាញ់សម្លាប់ស្វាឪ Harambe ផ្ទាល់តែម្តង នេះបើយោងតាសម្តីអគ្គនាយក សួនសត្វ Thayne Maynard ៕



ប្រែសម្រួល ៖​ កុសល

ប្រភព ៖ អ័រតេ 


Tags: US Texas Int news Airbase Shooting Zoo Boy gorilla