CamNews

តារា 

កែវ វាសនា ត្រូវ​អ្នក​សិល្បៈ​ទម្លាយថា ​មានប្រពន្ធ​ជា​​​ថៅ​កែ​​​ហាង​​​វ័យ​ក្មេង កូន​កាត់​ចិន

(ភ្នំពេញ)៖ អតីតតារាចម្រៀងប្រុស របស់ផលិតកម្មសាន់ដេ នឹងបច្ចុប្បន្នបានផ្លាស់ផ្តូរទ្រនំ ហក់ចូលផលិតកម្មថោន លោក កែវ វាសនា ថ្មីៗនេះ ត្រូវបានប្រភពផ្លូវការពីរង្វង់សិល្បៈ ទម្លាយឲ្យដឹង​ពីសម្ព័ន្ធភាពស្នេហា រវាងលោក នឹងនារីវ័យក្មេងម្នាក់ ដែលគេស្គាល់ថា ជាថៅកែងហាងនៅក្រុងភ្នំពេញ ហើយ​ជាកូនខ្មែរកាត់ចិន​។

ប្រភពបាននិយាយថា តារាចម្រៀង កែវ វាសនា បានស្គាល់មានទំនាក់ទំនងស្នេហា ជាមួយនារីម្នាក់នេះជាច្រើនឆ្នាំមកហើយ តែដំណឹងនេះ មិនត្រូវបានបើកចំហឲ្យទស្សនិជន ដឹងជាសាធារណៈឡើ​យ ទើបកាលពីថ្មីៗនេះ គ្រាដែលនារីគូស្នេហ៍បើកសម្ពោធហាងថ្មីផ្ទាល់ខ្លួន គេសង្កេតឃើញតារាចម្រៀង កែវ វា​សនា បានបង្ហាញមុខជាចំហ។ ពិធីនេះក៏បានអញ្ជើញ តារារួមអាជីពមួយចំនួន ចូលរួ​មជាភ្ញៀវផងដែរ ព្រោះជាការរៀបចំពីសំណាក់លោក កែវ វាសនា និងគូស្នេហ៍កូនកាត់ចិនវ័យក្មេង។

ទន្ទឹមគ្នានឹងការលើកឡើង ខាងលើនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាចម្រៀងធ្លា​ប់​រួមរស់ក្នុងដំបូលផលិតកម្ម សាន់ដេ ដែលបានអញ្ជើញចូលរួមកម្មវិធី កញ្ញា អ៊ីវ៉ា ក៏បានសរសេរថា «ខ្ញុំនឹងប្រពន្ធកែវ វាសនា មួយណាស្អាតជាង ? អរគុណ ខ្លាំងណាស់ដែលបងស្នា នឹងប្រពន្ធគាត់ Chy Chy ​បានអញ្ជើញនាងខ្ញុំ ចូលរួមជាភ្ញៀវកិត្តិយស សូមជូនពរហាងរបស់គាត់ទាំងពីរ ឲ្យមានតែហេងៗៗៗ ហើយជូនពរស្នេហ៍ពួកគាត់ ទាំងពីរឲ្យនៅ​ស្ថិតស្ថេរ ..អរគុណ! »។

តារាចម្រៀងចំណូលថ្មី របស់ផលិតកម្មថោន លោក កែវ វាសនា នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ​២០១៦នេះ គេហទំព័រ Khmertalking ពុំទាន់ទទួលបានការឆ្លើយបំភ្លឺ តាមទូរស័ព្ទនៅ​ឡើយ​ទេជុំវិញរឿងនេះ។ ប៉ុន្តែបើក្រឡេកមើលនៅលើ Acount ហ្វេសប៊ុក ដែលប្រើឈ្មោះ Keo Veasn​a បានសរសេរដោយភ្ជាប់មក ជាមួយរូបថតនារីវ័យក្មេងនោះថា «My honey» ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Keo vesna Star news local news