CamNews

តារា 

នាង CL​ ក្នុងសម្លៀកបំពាក់ ប្រពៃណី “The Queen” លើ W Korea

កូរ៉េ៖ តារាចម្រៀង កំពុងលេចធ្លោជាងគេ នៅកូរ៉េខាងត្បូង មេក្រុមចម្រៀង 2NE1នាងCL ក្រៅពីមមាញឹក ជាមួយអាល់ប៊ុម ចម្រៀងថ្មី នាងតែងតែលេចមុខ ជាញញឹកញាប់ផងដែរ ក្នុងទស្សនាវដ្តីល្បីៗ ដោយសាកេរ្តិ៍ឈ្មោះ ដ៏ល្បីរន្ទឺ របស់នាង ។  

ព័ត៌មានពី YG បានឲ្យដឹង នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៥នេះថា ទស្សនាវដ្តី W Korea បានបង្ហាញមុខ តារាចម្រៀងដ៏ល្បីល្បញ វ័យ២៤ឆ្នាំ នាងCL ជាមួយសម្លៀកបំពាក់ ប្រពៃណីកូរ៉េ hanbok សម្រាប់លេខថ្មី ដែលមានចំណងជើង “The Queen ”  ដែល W Korea បានបង្ហោះនៅលើទិន្នន័យ ហ្វេសប៊ុករបស់ខ្លួន ។

ប្រិយមិត្ត ដែលបានឃើញនាំគ្នាសរសើរ ពីស្ទីលផាត់មុខ និងគ្រឿងតុបតែង ដ៏ស្រស់លើខ្លួន CL និងស្តាយល៍ដ៏ទាក់ទាញ របស់នាង ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Star news Breking news SNSD SM Kpop Korea Seoul South korea