CamNews

តារា 

Nadech ថា នំខួបកំណើតដែល Yaya ធ្វើអោយលោក ក្នុងថ្ងៃពិសេសគឺជានំដែល...

ថៃ ៖ នៅថ្ងៃទី ១៧ ខែធ្នូ កន្លងទៅនេះ គឺជាថ្ងៃកំណើតរបស់ កំពូលតារាសម្តែងថៃ លោក Nadech Kugimiya ហើយគាត់ទទួលខំនេកពីស្រីស្អាត នាង Yaya Urassaya ដែលជាកាដូពិសេសគឺ ព្រោះតារាស្រីរូបនេះបានធ្វើនំខួបនោះ ដោយផ្ទាល់ដៃ ។ 

សម្រាប់នំខេកនោះ តារាសម្តែងវ័យ ២៦ ឆ្នាំ បាននិយាយថា វាគឺជានំដែលឆ្ងាញ់ជាងគេនៅលើលោក ពិតជាផ្អែមល្អែមមិនធម្មតាពិតមែនតែម្តង ។ Nadech Kugimiya បន្ថែមទៀតថា ក្រៅពីនំខួបទៅ Yaya Urassaya មិនបានជូនកាដូអ្វីពិសេសផ្សេងទៀតសម្រាប់លោកឡើយ ព្រោះអ្នកទាំងពីរមិនសូវបានជួបគ្នាទេ មួយរយៈពេលក្រោយនេះ ព្រោះម្នាក់ៗមានភាពមមាញឹកជាមួយនឹងការងារខ្លាំងណាស់ ។ 

ហើយមួយវិញទៀត តួប្រុសក្នុងរឿង "ម្ចាស់គ្រងធរណី" បន្តថា នៅក្នុងថ្ងៃពិសេសរបស់ខ្លួន លោកមិនបានទិញអ្វីជាកាដូសម្រាប់ខ្លួនឯងឡើយ ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews


Tags: Nadech Kugimiya Yaya Urassaya