CamNews

តារា 

Mario ជាមួយនិងមិត្តស្រីលើកនេះ លេងមិនធម្មតាទេ !

ព័ត៌មានកំសាន្ត ៖​ តាំងពីដើមមកស្នេហារបស់តារាសម្តែងល្បីឈ្មោះលោក Mario Maurer និងមិត្តស្រីរបស់លោក គឺនាង JunJera Junpitakchai មិនដែលបានចេញមុុខ ឬ រូបថតជាមួយគ្នាម្តងណាឡើយ ព្រោះនឹកឃើញថា មិនឲ្យអ្នកគាំទ្រមួយចំនួនមិនសប្បាយចិត្ត ក្រោយពីបានឃើញតារាថៃពីរដួងនេះផ្អែមល្អែមជាមួយនិងគ្នា ជាពិសេសគឺអ្នកដែលមិនពេញចិត្តមិត្តស្រីរបស់លោកតែម្តង ។ 

ប៉ុន្តែនៅថ្ងៃទទួលសញ្ញាប័ត្រ តារាម៉ូដែលនាង JunJera Junpitakchai ដែលជាមិត្តស្រីបានបញ្ចេញមុខមាត់ ដោយយកផ្កាមួយបាច់ជូនមិត្តប្រុសក្នុងពិសេស ប៉ុន្តែមិនបានបង្ហោះរូបថតជាមួយគ្នាទេ ព្រោះមិនចង់ឲ្យអ្នកគាំទ្រមិនសប្បាយចិត្ត ។ អាចនិយាយបានថា នេះគឺជាលើកទីមួយដែលតារាម៉ូដែលរូបនេះហ៊ានចេញមុខចេញមាត់ដល់ថ្នាក់នេះ តាំងពីទាក់ទងជាមួយនិងលោក Mario Maurer មក ។​

គួរបញ្ជាក់ឲ្យដឹងថា នាង JunJera Junpitakchai និងលោក Mario Maurer មក ធ្លាប់ត្រូវបានអ្នកគាំទ្រហាមដាច់ខាតមិនឲ្យទាក់ទងគ្នាដោយសារតែកេរ្តិ៍ឈ្មោះខាងតារាស្រីមិនសូវល្បី ព្រមទាំងមានរូបសម្រស់អាក្រក់ រីឯប្រៀបធៀបជាមួយនិងខាងលោក Mario គឺខុសគ្នាដាច់ ។ ប៉ុន្តែស្នេហាមិនអាចសម្គាល់តែខាងក្រៅបានទេ សំខាន់គឺមនុស្សពីរនាក់ស្រលាញ់នឹងឲ្យតម្លៃគ្នាទៅវិញទៅមក ៕

-ចុចអាន ៖ រឿងពិតដ៏អស់សំណើចដែលអ្នកមិនបានដឹងក្នុងថ្ងៃខួបកំណើតនាង Kimberly រវាង នាង Margie និង Yaya​!












ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar


Tags: Mario Maurer JunJera Junpitakchai