CamNews

តារា 

ប្លែកភ្នែក៖ ពេជ្រ សូលីកាបង្អួតសម្រស់ អមជាមួយគ្រឿង ពេជ្រ តម្លៃកប់រហូតដល់...........

តារាចម្រៀងបែបយុវវ័យ ញញឹមស្រស់គួរឲ្យ​ស្រឡាញ់ កញ្ញា ពេជ្រ សូលីកា ទើបតែចាប់ផ្ដើមប្រឡូកក្នុង​វិស័យ​សិល្បៈសារជាថ្មី ក្នុងផលិតកម្មរស្មីហង្សមាស និងបានចាប់ដៃគ្នាជាមួយនឹង អតីតតារារួមទ្រនំ លោក នីកូ ក្រោយពី​បានបាត់មុខពី​សិល្បៈ​អស់មួយ​រយៈពេលជាយូរ​មកនោះ។


ជាមួយ​នឹងការវិលចូលសិល្បៈសារជាថ្មីនេះដែរ​ គេសង្កេតឃើញថា​ កញ្ញា​ ពេជ្រ​ សូលីកា​ ហាក់​មាន​រូបសម្រស់​ស្រស់ស្អាត​ជាង​មុន​ និងមានការងារមមាញឹកទៀតផង​ ហើយកញ្ញានៅតែទទួលបានការចាប់អារម្មណ៍ទាក់ទាញចិត្ដទស្សនិជន​ និងអ្នកគាំទ្រ​កាន់តែខ្លាំង​។


ជាក់ស្ដែង​​ថ្មីនេះៗ កញ្ញា​ ពេជ្រ​ សូលីកា​ បាន​បង្អួត​សម្រស់​របស់​ខ្លួន​ក្នុងកម្មវិធិមួយ តាម​រយៈ​បណ្តាញ​សង្គម​ហ្វេសបុក​ ដោយអម​ជាមួយ​គ្រឿង​អលង្ការ​ពេជ្រ​ជាច្រើន​ ដែលមានតម្លៃ​ខ្ទង់​ម៉ឺនដុល្លារ​មានដូចជា​ ខ្សែក​ពេជ្រ​ ក្រវិល​ពេជ្រ​ និង​នាឡិកា​ពេជ្រ​ កាន់តែធ្វើឲ្យ​តារាស្រីរូបនេះ​ មានសម្រស់ស្រស់ស្អាតទ្វេដង។


យ៉ាង​ណាមិញ​ ជាមួយ​នឹង​សម្រស់​ដ៏​ផូរផង់​នេះដែរ​ តារាស្រីរូបនេះ​ ក៏បាន​បង្ហោះ​សារ​ដ៏​គួរឲ្យ​ចាប់អារម្មណ៍​ទៀតថា​៖​«មិនសុំជាមនុស្សដំបូង តែសុំជាមនុស្សចុងក្រោយរបស់បង ហើយសុំតែមួយទេ មិនយូរទេ​ ត្រឹមមួយជីវិត​ អោយបានអត់?»​ ដើម្បី​ជ្រាប​ច្បាស់​ សូម​ប្រិយមិត្ត​រីករាយ​ទស្សនា​នូវ​រូបភាព​ដូច​តទៅ​!








Tags: Mekongnet