CamNews

ប្លែកៗ 

គួរឱ្យអស់សំណើច!! បុគ្គលិកធនាគារប្រេស៊ីលម្នាក់ស្លៀកពាក់ជា Spider Man នៅថ្ងៃធ្វើការចុងក្រោយ

ដើម្បីឱ្យអ្នកគ្រប់គ្នានៅកន្លែងការងារ ចងចាំអ្នកនៅថ្ងៃធ្វើការចុងក្រោយរបស់អ្នក តើអ្នកគួរប្រើវិធីអ្វី? បុរសសញ្ជាតិប្រេស៊ីលម្នាក់ អាចឆ្លើយនឹងសំនួរនេះបាន ដោយការមកធ្វើការនៅថ្ងៃចុងក្រោយរបស់គាត់ ស្លៀកសម្លៀកបំពាក់ជា Spider Man នៅក្នុងការិយាល័យ ។   បុរសម្នាក់ ដែលជាបុគ្គលិកធនាគារ បម្រើការងារ នៅធនាគារ Sao Paulo ត្រូវបានគេថតយករូបភាព ពេលកំពុងអង្គុយធ្វើការ នៅនឹងតុរបស់គាត់ ក្នុងសម្លៀកបំពាក់ក្រហមលាយខៀវ ហើយរូបភាពទាំងនោះ ត្រូវបានចែករំលែកបន្ដយ៉ាងច្រើន នៅលើបណ្ដាញសង្គម ។


កម្រងរូបភាព ដែលបានបង្ហោះនៅលើបណ្ដាញ Imqur ដោយអ្នកប្រើប្រាស់ម្នាក់ ត្រូវបានសរសេរអមជាមួយឃ្លាមួយថា បុរសម្នាក់លាលែងពីការងារ ប៉ុន្ដែគាត់សម្រេចចិត្ដធ្វើអ្វីកំប្លែងៗ សម្រាប់ថ្ងៃធ្វើការចុងក្រោយរបស់គាត់ ។ អ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់នោះ បានបញ្ជាក់ថា៖ “រូបភាពទាំងនោះមិនត្រូវបានថត នៅកន្លែង ដែលមនុស្សចេញចូលច្រើននោះទេ ប៉ុន្ដែថតនៅកន្លែងវិភាគទីផ្សារអាជីវកម្មរបស់ធនាគារ” ។


វីដេអូឃ្លីបរបស់បុគ្គលិកធនាគារម្នាក់នោះ ក៏ត្រូវបានបង្ហោះចូលទៅក្នុង Youtube ផងដែរ និងធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមមានការភ្ញាក់ផ្អើល និងអស់សំណើច ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ indianexpress


Tags: Mekongnet