CamNews

តារា 

តើស្នេហារបស់ Mario និងមិត្តស្រីមុខអាក្រក់ទៅជាយ៉ាងណាហើយ ក្រោយស្ងាត់ដូចចោរលួចសេះបែបនេះ?

ព័ត៌មានកំសាន្ត ៖ កម្លោះសម្បូរស្នេហ៍ លោក Mario Maurer ដែលជាតារាមួយដួងដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មិត្តៗយុវវ័យទាំងប្រុសទាំងស្រី ។ 

កាលពីពេលថ្មីៗនេះកម្លោះសង្ហាលោក Mario Maurer ត្រូវបានគេទម្លាយថា កំពុងមានទំនាក់ទំនងស្នេហាលួចលាក់យ៉ាងស្អិតរមួតជាមួយតារាចម្រៀងស្រីវ័យក្មេងដែលមានឈ្មោះថា JunJera Junpitakchai ប៉ុន្តែអ្វីដែលជាឧបសគ្គសម្រាប់ស្នេហាអ្នកទាំង ២ នោះគឺក្រុមអ្នកគាំទ្ររបស់លោក​ Mario Maurer មិនអាចទទួលស្គាល់រវាងស្នេហារបស់អ្នកទាំង ២ ដោយសារតែនាង JunJera Junpitakchai មានមុខមាត់អាក្រក់ ដូច្នេះមិនសាកសមជាមួយនិងបុរសសង្ហាដូចជាលោក Mario ឡើយ ។

ក្រោយស្ងាត់ការផ្ទុះការតវ៉ារវាងស្នេហារបស់គូស្នេហ៍មួយគូនេះ មាន Fans ជាច្រើនគិតថា អ្នកទាំង ២ បានបែកគ្នាតាមសំណូមពរអ្នកគាំទ្រ ប៉ុន្តែការពិតទៅ ស្នេហារបស់លោក Mario និងនាង Junpitakchai កាន់តែស្អិតរមួតគ្នាជាងមុនទៅទៀត គ្រាន់តែមិនជាមានអ្នកកាសែតតាមប្រមាញ់ដូចកាលពីមុន ម្យ៉ាងវិញទៀត បុរសសង្ហានិងល្បីឈ្មោះរូបនេះនៅតែបន្តក្តីស្រលាញ់ចំពោះនារីដែលគាត់ស្រលាញ់ព្រោះគាត់គិតថា ស្នេហាមិនសំដៅលើសំបកក្រៅឡើយ សំខាន់ពួកគាត់ទាំង ២ ស្រលាញ់គ្នាដោយស្មោះ ៕










ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Mario Maurer gubgib sumontip JunJera Junpitakchai