CamNews

ព័ត៌មានវីដេអូ 

ព្រឹត្ដិការណ៍ ប្រណាំងរថយន្ដហោះ WRC ដ៏កក្រើកភ្នំ ផ្សងគ្រោះថ្នាក់ ខណៈអ្នកទស្សនា ឈរថតរូបយ៉ាងសប្បាយ

ព័ត៌មានវីដេអូ៖ ព្រឹត្ដិការណ៍ដ៏គួរឲ្យរន្ធត់ លាស់ព្រលឹង នៃការប្រកួតប្រណាំងរថយន្ដ ហោះ WRC ប្រចាំ​ប្រទេស ប៉ូញឡូញ ដោយមានការចូលរួមទស្សនាយ៉ាងកុះករ ពីប្រិយមិត្ដ ដោយមិនខា្លចគ្រោះថ្នាក់។​

ស្ទើរតែមិនគួរឲ្យជឿឡើយ ក្រោយពីបានឃើញវត្ដមាន របស់ប្រិយមិត្ដនិយមគាំទ្រ ព្រឹត្ដិការណ៍មួយនេះ។ ដោយឡែកនៃការបង្ហាញ វត្ដមានរបស់ពួកគេទាំងអស់ មានទាំងលើដើមឈើ ពួនក្នុងព្រៃ និង ទីវាលជាប់នឹងមាត់ផ្លូវ មិនមែនជាការ​ បង្ហាញឲ្យឃើញពីភាពសប្បាយរីករាយនោះទេ គឺ តួយ៉ាងជា បំភិត​បំភ័យ ដល់ក្រុមអាជ្ញាធររៀបចំកម្មវិធីនោះទៅវិញ។ 

ស្ថិតក្នុងស្ថានភាពផ្លូវ ដែលចង្អៀត បត់បែន ឡើងទួល និងមានភាពហុយទ្រលោមទៀតនោះ គ្រោះថ្នាក់​អាចនឹងបង្កឲ្យមានបានយ៉ាងរហ័យ ហើយកាន់តែពិសេសទៀតផងនេះ គឺសន្ទុះល្បឿនរថយន្ដក្នុងកំលុងពេលប្រកួត តែម្ដង​។ ប៉ុន្ដែបើយោងតាមការមើលឃើញ ចំពោះអ្នកទស្សនា គឺដូចជាមិនមានអ្វីដែលត្រូវធ្វើឲ្យពួកគេភ័យខ្លាចនោះទេ មិនត្រឹមតែប៉ុណ្ណោះ ពួកគេថែមទាំងថតរូបភាព​ Selfy បានយ៉ាងសប្បាយ អបអរទៀតផង ។ តោះទស្សនាវីដេអូ ខាងក្រោម 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ carscoops


Tags: Video News WRC Cars