CamNews

ភាពយន្ត 

ជួបជាមួយនឹងវីរៈនារីដ៏គ្រោះថ្នាក់បំផុត​ ក្នុងឈុតឆាកវាយប្រហារ បាញ់បោះដែលស្មានមិនដល់នៅក្នុងភាពយន្ត

កំសាន្ត ៖ ភាពយន្ត "The Girl in the Spider's Web" គឺជាវគ្គបន្តនៃភាពយន្តរបស់អាមេរិកមានចំណងជើងថា "The Girl with the Dragon Tattoo" ដែលត្រូវបានចាក់បញ្ចាំងកាលពីអំឡុងឆ្នាំ 2011។ “The Girl In The Spider’s Web” និយាយអំពីការជំពាក់ជំពិនរបស់ Lisbeth Salander (សម្ដែងដោយម្ចាស់ពានរង្វាន់ Golden Globes នាង​ Claire Foy) នៅក្នុងវេបសាយចារកម្មឧក្រិដ្ឋជន និងរដ្ធមន្ត្រីពុករលួយ។

បន្ទាប់ពី Lisbeth យល់ព្រមទទួលយកការងារពីភ្នាក់ងារសម្ងាត់ម្នាក់់រួចមក ​បេសកកម្មគឺ ការពារប្រូក្រាមកុំទ្យូទ័រ និងបុគ្គលតែម្នាក់ក្នុងលោក​​ដែលមានលេងកូតសម្ងាត់សំរាប់បើកប្រូក្រាមនេះបាន។Lisbeth Salander បានសំរាច់ចិត្តសុំជំនួយពីអតិតមិត្តប្រុសជាអ្នកសារព័ត៍មាន Mikael Blomkvist (សម្ដែងដោយលោក Sverrir Gudnason) បន្ទាប់ពីមានខ្មាំងសត្រូវតាមសម្លាប់នាងមិនឈប់ឈរ។ នៅកំឡុងពេលរត់ពីការតាមសំលាប់ នាងបានរកឃើញនៅចម្លើយដែលនាងបានស្ចែងរកជាច្រើនឆ្នាំ។

Lisbeth ត្រូវដោះស្រាយបញ្ហានៅចំពោះមុខ បូករួមទាំងបញ្ហាផ្ទាល់ខ្លួនដែលភ្ជាប់ជាមួយនឹងស្រមោលខ្មៅពីអតីតកាល។ តើនៅពេលចុងក្រោយ Lisbeth ត្រូវធ្វើការសំរេចចិត្តការពារមនុស្សដែលខ្លួនស្រលាញ់ ឬពិភពលោកទាំងមូលរបៀបណា? ចង់ដឹងថា តើការស្វែងរកយុត្តិធម៌របស់ Lisbeth Salander និងទៅជាយ៉ាងណានោះ សូមកុំភ្លេចទៅទស្សនារឿង “The Girl In The Spider’s Web” ដែលនឹងចាប់បញ្ចាំងនៅគ្រប់រោងភាពយន្ត ចាប់ពីថ្ងៃទី ៩ វិឆ្ឆិកា នេះតទៅហើយ។

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕



ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: Movie Article