CamNews

តារា 

តារាសម្តែងស្រី ៤ ដួង ដែលមានសង្សារសុទ្ធតែបុរសសង្ហាៗ

ថៃ ៖ នៅក្នុងជីវីតពិត តារាសម្តែងថៃភាគច្រើនកំពុងតែមានទំនាក់ទំនងស្នេហា ។ ហើយថ្ងៃនេះយើងនឹងបង្ហាញអ្នកអំពីតារាសម្តែងស្រីចំនួន ៤ ដួងដែលមានមិត្តប្រុសមុខមាត់ស្រស់ស្អាត និងរូបរាងដ៏ស្រស់សង្ហា ។ 

១. នាង Sky Maria

ត្រូវបានគេស្គាល់បន្ទាប់ពីចូលរួមនៅក្នុងកម្មវិធីកម្មវិធី "The Face" ។ ហើយថ្មីៗនេះតារាសម្តែងស្រីរូបនេះបានបង្ហោះរូបថតដ៏ផ្អែមល្អែមជាមួយនិងមិត្តប្រុសជាទីស្រលាញ់នៅលើគណនីអុិនស្រ្តាក្រាម ឃើញថាពិតជាមានរូបរាងសង្ហាពិតមែន ។

 

២. នាង Kao Supassara

តារាសម្តែងស្រីរូបនេះបានប្រាប់មហាជនថា ថ្មីៗនេះនាងកំពុងតែមានស្នេហាជាមួយនិងលោក Chao Cavalit ដែលជាតារាសម្តែងរូបសង្ហាម្នាក់ ។ 

៣. នាង Mook Worranit

ទោះបីទើបបើកចំហរទំនាក់ទំនងស្នេហាក៏ពិតមែន ប៉ុន្តែ Mook Worranit និង Toyy Pathompong តែងតែបង្ហាញភាពផ្អែមល្អែមជាសាធារណៈជារឿយៗ ហើយគូស្នេហ៍ទាំងពីរនេះគឺជាស្រីស្រស់ប្រុសស្អាតសាកសមនឹងគ្នាខ្លាំងណាស់ ។​


៤. នាង Namwhan Phulita

តារាស្រីរូបនេះបានសម្តែងជាតួនាង Pong ក្នុងរឿង "Thong Aek Mor Yah Tah Chalong" ។ បើងាកមកចាប់អារម្មណ៍ជាមួយនិងជីវីតពិតរបស់នាងវិញគឺ នាងកំពុងតែមានស្នេហាជាមួយបុរសសង្ហាម្នាក់ឈ្មោះថា Kiak Wattikorn ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate